ព័ត៌មានអន្តរជាតិ

ពលរដ្ឋសិង្ហបុរី ចំនួន៨០ភាគរយ ទទួលបានការចាក់វ៉ាក់សាំង ការពារជំងឺកូវីដ-១៩បានគ្រប់កម្រិត

សិង្ហបុរី៖ ទូរទស្សន៍សិង្ហបុរី Chanel News Asia បានផ្សាយ នៅថ្ងៃទី២៩ ខែសីហា ឆ្នាំ២០២១ថា លោក Ong Ye Kung រដ្ឋមន្រ្តីក្រសួងសុខាភិបាល បានលើកឡើងនៅថ្ងៃអាទិត្យទី ២៩ ខែសីហានេះថា ពលរដ្ឋចំនួន៨០ភាគរយ នៃប្រទេសសិង្ហបុរី បានទទួលការចាក់វ៉ាក់សាំងការពារជំងឺកូវីដ-១៩ ចំនួន២ដូស ។

ការឆ្លងកាត់ចំណុចនេះមានន័យថា សិង្ហបុរី បានបោះជំហានទៅមុខមួយផ្សេងទៀតក្នុងការធ្វើឱ្យខ្លួនកាន់តែមានភាពធន់នឹងជំងឺកូវីដ-១៩ ។

វាគឺជាលទ្ធផលនៃការខិតខំប្រឹងប្រែងរួមគ្នារបស់មនុស្សជាច្រើន ដែលធ្វើការនៅពីក្រោយឆាក ហើយប្រជាជនសិង្ហបុរី ចេញមុខមកថែរក្សាខ្លួនឯង និងមនុស្សនៅជុំវិញខ្លួន ។

លោក Ong ក៏បានលើកឡើងផងដែរថា កិច្ចខិតខំប្រឹងប្រែងនៃចាក់វ៉ាក់សាំង តាមផ្ទះកំពុងបន្តយ៉ាងឆាប់រហ័សដោយមានមនុស្សជាង៤.៣០០នាក់បានទៅដល់ផ្ទះ បានទទួលការចាក់ថ្នាំរបស់ពួកគេ ។

“រៀងរាល់សប្តាហ៍ យើងបន្តទទួលសំណើប្រហែល៧០០ សម្រាប់ការចាក់វ៉ាក់សាំងតាមផ្ទះ។ ដើម្បីបំពេញតម្រូវការ និងអរគុណដល់វេជ្ជបណ្ឌិត និងគិលានុបដ្ឋាយិកាស្ម័គ្រចិត្តជាង២០០នាក់ ព្រមទាំងជំនួយពី (កងកម្លាំងប្រដាប់អាវុធសិង្ហបុរី) យើងកំពុងបង្កើនចំនួនក្រុមចាក់វ៉ាក់សាំងតាមផ្ទះពី១១ទៅ៣៣ក្រុម” ។

ជាលទ្ធផលនៃលទ្ធផលនេះ ក្រសួងសុខាភិបាលអាចកាត់បន្ថយពេលវេលារង់ចាំ ពី៨សប្តាហ៍មកនៅត្រឹម៤សប្តាហ៍វិញ ។

លោក Ong បានថ្លែងថា ក្រសួងសុខាភិបាលមានគោលបំណង បញ្ចប់ការចាក់វ៉ាក់សាំងតាមផ្ទះទាំងអស់ នៅចុងខែកញ្ញា ៕ប្រែសម្រួលដោយ៖ ម៉ៅ បុប្ផាមករា

To Top