ព័ត៌មានអន្តរជាតិ

យូអិន ថ្កោលទោសកូរ៉េខាងជើង បញ្ហាសិទ្ធមនុស្ស ខណៈដែលក្រុងព្យុងយ៉ាងច្រានចោល ដំណោះស្រាយ

បរទេស: កាលពីថ្ងៃព្រហស្បតិ៍ ទី១៩ ខែធ្នូម្សិលមិញនេះមហាសន្និបាតអង្គការសហប្រជាជាតិ បានចេញសេចក្តីថ្កោលទោសចំពោះការរំលោភ សិទ្ធិមនុស្សដែលមាន លក្ខណៈជាប្រព័ន្ធនិងដែលកំពុងរីករាលដាលនៅ ក្នុងប្រទេសកូរ៉េខាងជើង ហើយផងដែរក្រុងព្យុងយ៉ាងក៏បានបដិសេធ ដំណោះស្រាយប្រចាំឆ្នាំ ដែលត្រូវបានសម្រេចឡើងផងដែរ។

គួរឲ្យដឹងដែរថាដំណោះស្រាយ ដែលគាំទ្រដោយប្រទេសរាប់សិបរួមទាំងសហរដ្ឋអាមេរិកត្រូវបានអនុម័ត ដោយមហាសន្និបាតដែលមានសមាជិក១៩៣រូបដោយគ្មានការ បោះឆ្នោតឡើយហើយក្នុងនោះយូអិនបានបញ្ជាក់ថាដំណោះស្រាយ បែបនេះមិនមែនជាការចងទេប៉ុន្តែអាចមានទម្ងន់នយោបាយ។

ឯកអគ្គរដ្ឋទូតប្រចាំ នៅអង្គការសហប្រជាជាតិ របស់កូរ៉េខាងជើងលោកគីមសុងបាន ប្រាប់មហាសន្និបាតថា ដំណោះស្រាយនេះមិនមានអ្វីដែលត្រូវធ្វើជាមួយការលើកកម្ពស់ និងការការពារសិទ្ធិមនុស្សពិតប្រាកដនោះទេ ព្រោះវាជាផលមិនបរិសុទ្ធ នៃផែនការនយោបាយតែបានត្រឹមព្យាយាម ធ្វើឱ្យខូចកិត្តិយស និងមុខមាត់របស់ កូរ៉េខាងជើងនិងផ្តួលរំលំប្រព័ន្ធ សង្គមរបស់យើងប៉ុណ្ណោះ៕

ប្រែសម្រួល: ស៊ុន លី

To Top