ព័ត៌មានអន្តរជាតិ

ប៉ាឡេស្ទីន ស្វាគមន៍គំនិតផ្តួចផ្តើមទាំងឡាយ ដើម្បីដោះស្រាយជាមួយ នឹងអ៊ីស្រាអ៊ែល

បរទេស៖ នាយករដ្ឋមន្ត្រីនៃប្រទេសប៉ាឡេស្ទីនលោក Mohammed Ishtaye កាលពីថ្ងៃអង្គារម្សិលមិញនេះ បាននិយាយថាពលរដ្ឋប៉ាឡេស្ទីន នឹងស្វាគមន៍យ៉ាងខ្លាំង ចំពោះគំនិត ផ្តួចផ្តើមទាំងឡាយដោយអន្តរជាតិ សម្រាប់ការងារដោះស្រាយជម្លោះរបស់ខ្លួនជាមួយនឹងប្រទេសអ៊ីស្រាអ៊ែល។

ថ្លែងនៅក្នុងសន្នសិទកាសែតមួយតាមអនឡាញលោក Ishtaye បានបញ្ជាក់ថាពលរដ្ឋរបស់ប៉ាឡេស្ទីន សង្ឃឹមទុកយ៉ាងមុតម៉ាំងថា នឹងអាចបញ្ចប់ការគ្រប់គ្រងរបស់អ៊ីស្រាអ៊ែល នៅក្នុងដែនដីប៉ាឡេស្ទីន និងបង្កើតឲ្យបាននូវឯករាជ្យភាព មួយជូនរដ្ឋប៉ាឡេស្ទីនដែលធ្លាប់មានកាលពីឆ្នាំ១៩៦៧។

លោកក៏បានបន្តអំពាវនាវទៅកាន់សហគមន៍អន្តរជាតិ ផងដែរថា៖គួរតែព្យាយាមជួយការពារគោលការណ៍ នៃដំណោះស្រាយរដ្ឋពីរឬ Two State Solutioni ពីការបាត់បង់ចំ
ពេលមានភាពខ្វះចន្លោះ នយោបាយនាពេលបច្ចុប្បន្ននេះ។

ជាចុងក្រោយលោកបញ្ជាក់ថាទោះបី ជាអតីតនាយករដ្ឋមន្ត្រីចាស់របស់អ៊ីស្រាអ៊ែល លោក Benjamin Netanyahu ព្យាយាមពង្វាងការចាប់អារម្មណ៍ របស់អន្តរជាតិ​ មកលើ​ ប៉ាឡេស្ទីន ក្តីប៉ុន្តែប៉ាឡេស្ទីនគឺនៅតែ ជាប្រធានបទស្នូលសម្រាប់នៅ មជ្ឈឹមបូព៍ានៅឡើយនោះទេ៕

ប្រែសម្រួល៖ស៊ុនលី

To Top