Covid-19

ខេត្តកំពង់ធំ បន្តរកឃើញករណីឆ្លងជំងឺកូវីដ១៩ ចំនួន ២៣នាក់ ថ្មីនិងជាសះស្បើយ ៣១នាក់

ភ្នំពេញ៖​ រដ្ឋបាលខេត្តកំពង់ធំ នៅថ្ងៃទី១ ខែកញ្ញា ឆ្នាំ២០២១នេះ បានចេញសេចក្តីប្រកាសព័ត៌មាន ស្តីពីការរកឃើញករណី​វិជ្ជមានជំងឺកូវីដ១៩ចំនួន ២៣នាក់ថ្មី និងមានករណីជាសះស្បើយចំនួន ៣១នាក់ បន្ថែមទៀត។

សូមបញ្ជាក់ថា គិតត្រឹមថ្ងៃទី១ ខែកញ្ញា ឆ្នាំ២០២១នេះ ខេត្តកំពង់ធំ រកឃើញអ្នកឆ្លងជំងឺកូវីដ១៩ សរុប ចំនួន៣,៤១៩នាក់ ក្នុងនោះបានព្យាបាលជាសះស្បើយ២,៨៣៨នាក់ និងកំពុងសម្រាកព្យាបាល៤៦៨នាក់ ស្លាប់១១៣នាក់៕

To Top