អត្ថបទ

យុវវ័យថា រូបរាងថ្មី ទឹកក្រូចអាយស៍ IZE ពិតជាប្លែក ឡូយ កាលីបខ្លាំង

យុវវ័យប្រុសស្រីដែលបានដើរលំហែកាយ នៅតាមមាត់ទន្លេក្នុងខេត្តតាកែវ ពេញចិត្តចំពោះរូបរាងថ្មីរបស់ទឹកក្រូចអាយស៍ IZE ថាពិតជាប្លែក ឡូយ កាលីបខ្លាំង នេះបើតាមការសាកសួរផ្ទាល់ ក្នុងដំណើរចុះសិក្សាស្ថានភាព ទីផ្សាររបស់ក្រុមការងារទឹកក្រូចអាយស៍ IZE កាលពីពេលថ្មីៗនេះ។  

ក្នុងនោះ យុវតី ប៉ាក់ ចន្នី បានឲ្យដឹងថាខ្លួនបានឃើញដប និងកំប៉ុងថ្មីរបស់ទឹកក្រូចអាយស៍មានលក់នៅជិតផ្ទះ ហើយក៏ឃើញមានការផ្សព្វផ្សាយនៅលើបណ្តាញសង្គមហ្វ៊េសប៊ុក និង TikTok  ព្រមទាំងតាមកញ្ចក់ទូរទស្សន៍ និងផ្ទាំងប៉ាណូជាញឹកញាប់ផងដែរ។

យុវតីរូបនេះ បន្ថែមថា៖ «ខ្ញុំភាគច្រើនញុំាទឹកក្រូចអាយស៍ IZE ពេលល្ងាចៗ ពេលញុំាសាច់អាំង ប្រហិតចៀនជាដើម ដោយសារវាឆ្ងាញ់ ហើយមិត្តភក្តិគេនិយមញុំា»។

ចំណែក យុវតី និល គន្ធា វិញឲ្យដឹងដែរថា៖ «ខ្ញុំចាប់អារម្មណ៍ថារូបរាងទឹកក្រូចអាយស៍ IZE ឥឡូវគឺប្លែកខ្លាំង ហើយរាងស្លីមស្អាត កាន់ទៅគឺឡូយ កាលីបតែម្តង។ ខ្ញុំចូលចិត្តញុំាទឹកក្រូចអាយស៍ ដោយសាររសជាតិឆ្ងាញ់ និងរង្វាន់ច្រើន»។​

ក្រៅពីនេះ អ្នកលក់ទំនិញគ្រប់មុខមួយចំនួននៅក្នុងស្រុកគិរីវង់ ខេត្តតាកែវ ក៏សង្កេតឃើញថាថ្មីៗនេះ មានក្មេងៗ និងយុវវ័យតែងតែមកសួររកទិញទឹកក្រូចអាយស៍ IZE ថ្មី គឺសំដៅដល់រូបរាងថ្មីនេះតែម្តង។

ស្របពេលដែលសន្ទុះនៃការគាំទ្រទឹកក្រូចអាយស៍ IZE មានការកើនឡើងនៅក្នុងខេត្តតាកែវ នៅតាមបណ្តាខេត្តផ្សេងទៀតដូចជាពោធិ៍សាត់ បាត់ដំបង កំពង់ឆ្នាំង កំពង់ស្ពឺ និងបណ្តាខេត្តជាច្រើនទៀត ក៏មានការកើនឡើងផងដែរ។

គួរបញ្ជាក់ថា ក្រុមហ៊ុន ខ្មែរ ប៊ែវើរីជីស នៅថ្ងៃទី០៩ ខែសីហា បានប្រកាសធ្វើទំនើបកម្មកំប៉ុងទឹកក្រូចអាយស៍ IZE ទាំងស្រុង ដោយមានរូបរាងស្លីមជាងមុន និងបានរចនាទាំងកំប៉ុង ទាំងដបឲ្យមានពណ៌ស្រស់ឆើត ឡូយ កាលីប ត្រូវនឹងយុវវ័យសម័យថ្មី។

ទឹកក្រូចអាយស៍ IZE និមិត្តរូបនៃភាព ស្រស់ស្រាយ សប្បាយ ឡូយ កាលីប៕

This image has an empty alt attribute; its file name is photo_2021-09-02_08-23-37-768x1024.jpg
This image has an empty alt attribute; its file name is photo_2021-09-02_08-23-46-768x1024.jpg
This image has an empty alt attribute; its file name is photo_2021-09-02_08-23-40-768x1024.jpg
This image has an empty alt attribute; its file name is photo_2021-09-02_08-23-21-768x1024.jpg

Warning: Attempt to read property "term_id" on false in /var/www/dap-news.com/htdocs/wp-content/themes/flex-mag/functions.php on line 999
To Top