Covid-19

កូវីដ១៩៖ ខេត្តបាត់ដំបង រកឃើញករណី ឆ្លងថ្មី៩០នាក់ ជាសះស្បើយ១៦នាក់ និងស្លាប់៤នាក់

ភ្នំពេញ៖ រដ្ឋបាលខេត្តបាត់ដំបង បានចេញសេចក្តីប្រកាសព័ត៌មាន ស្ដីពីការ រកឃើញករណី ឆ្លងជំងឺកូវីដ-១៩ ចំនួន ៩០នាក់ថ្មី ខណៈមានករណីជាសះស្បើយចំនួន ១៦នាក់ និងករណីស្លាប់ចំនួន៤នាក់ នៅថ្ងៃទី២ ខែកញ្ញា ឆ្នាំ២០២១ ។

សូមបញ្ជាក់ថា គិតត្រឹមថ្ងៃទី៣ ខែកញ្ញា ឆ្នាំ២០២១នេះ ខេត្តបាត់ដំបង រកឃើញអ្នកឆ្លងជំងឺកូវីដ១៩ សរុបចំនួន ៦០០២នាក់ ក្នុងនោះបានព្យាបាលជាសះស្បើយ៤៩៩១នាក់ និងកំពុងសម្រាកព្យាបាល៩៣០នាក់ ស្លាប់៨១នាក់៕

To Top