ព័ត៌មានអន្តរជាតិ

News Updated៖ នាយករដ្ឋមន្ត្រីជប៉ុន Suga ថ្លែងថា លោកនឹងមិនចូលរួម ឈរឈ្មោះធ្វើជាមេដឹកនាំបក្ស LDP តទៅទៀតទេ

តូក្យូ៖ ទីភ្នាក់ងារព័ត៌មានចិនស៊ិនហួ បានចុះផ្សាយនៅថ្ងៃទី៣ ខែកញ្ញា ឆ្នាំ២០២១ថា លោក Yoshihide Suga នាយករដ្ឋមន្រ្តីជប៉ុន បានថ្លែងនៅក្នុងកិច្ចប្រជុំវិសាមញ្ញមួយ របស់នាយកប្រតិបត្តិនៃ គណបក្សប្រជាធិបតេយ្យសេរីនិយម ហៅកាត់ថា (LDP) នៅថ្ងៃសុក្រនេះថា លោកបានសម្រេចចិត្ត មិនចូលរួមក្នុងការបោះឆ្នោត ធ្វើជាដឹកនាំសម្រាប់ LDP ដែលកំពុងកាន់អំណាចនោះទេ។

លោកនាយករដ្ឋមន្ត្រីបានថ្លែងថា វាមិនអាចទៅរួចទេ ក្នុងការបោះឆ្នោតរបស់ LDP ខណៈកំពុងបំពេញការងារលោក Suga បានប្រាប់ដល់អ្នកយកព័ត៌មានថា គាត់ចង់ផ្តោតលើវិធានការកូវីដ-១៩ ក្នុងអំឡុងពេល នៅសេសសល់របស់គាត់ ដោយបានបន្ថែមថា គាត់នឹងពន្យល់ពីការសម្រេចចិត្ត របស់គាត់ប្រហែលជា នៅសប្តាហ៍ក្រោយនៅក្នុង សន្និសីទសារព័ត៌មាន។

“ខ្ញុំគិតថា ខ្ញុំគួរតែជ្រើសរើសយកយុទ្ធនាការ ឃោសនាបោះឆ្នោត ឬផ្តោតលើវិធានការប្រឆាំងកូវីដ-១៩ ព្រោះខ្ញុំមិនអាចទប់ទល់នឹង កិច្ចការដែលចំណាយថាមពលច្រើន ដូច្នេះខ្ញុំសម្រេចចិត្តផ្តោតលើកូវីដ-១៩ ដើម្បីការពារការរីករាលដាលមេរោគ បន្ថែមទៀត “ គាត់បានថ្លែងដូច្នេះ ។

លោកក៏បានថ្លែងផងដែរថា ចាប់តាំងពីចូលកាន់តំណែង កាលពីខែកញ្ញាឆ្នាំមុន លោកបានខិតខំប្រឹងប្រែង យ៉ាងពេញលេញដើម្បីដោះស្រាយ បញ្ហាដែលប្រទេសជប៉ុន ជួបប្រទះ ជាពិសេសការរីករាលដាល នៃជំងឺកូវីដ-១៩ ។

មន្រ្តីគណបក្សបាននិយាយថា LDP គ្រោងនឹងចាប់ផ្តើមឃោសនា បោះឆ្នោតនៅថ្ងៃទី១៧ ខែកញ្ញា និងរៀបចំការបោះឆ្នោតប្រធានាធិបតីនៅថ្ងៃទី២៩ ខែកញ្ញា ដោយលោក Suga មិនឈរឈ្មោះប្រកួតប្រជែងឡើយ។ អ្នកស្នងតំណែងរបស់លោក Suga ត្រូវការជ្រើសរើសមុនការ បោះឆ្នោតសកលមុនពេលផុតកំណត់ អាណត្តិសមាជិកសភានៅខែតុលា។

លោក Suga កាលពីថ្ងៃពុធបានច្រានចោល ការរំលាយសភាតំណាងរាស្រ្ត សម្រាប់ការបោះឆ្នោតសកល ក្នុងពេលឆាប់ៗនេះ ដោយសារស្ថានភាពជំងឺកូវីដ-១៩ធ្ងន់ធ្ងរនាពេលបច្ចុប្បន្ន ហើយបានថ្លែងថា ការបោះឆ្នោតថ្នាក់ដឹកនាំ LDP ដែលគ្រោងនឹងធ្វើឡើងនៅថ្ងៃទី២៩ ខែកញ្ញានឹងមិនត្រូវពន្យារពេលទេ ៕

ប្រែសម្រួលដោយ៖ ម៉ៅ បុប្ផាមករា

To Top