ភ្នំពេញ ៖ អង្គការសុខភាពពិភពលោក (WHO) ប្រចាំនៅកម្ពុជា បានកត់សម្គាល់ថា ប្រទេសកម្ពុជាបានកែសម្រួលយុទ្ធសាស្រ្ត និងវិធានការឆ្លើយតបចំពោះការផ្ទុះរាតត្បាតជំងឺកូវីដ១៩របស់ខ្លួនជាថ្មី។
យោងតាមសេចក្ដីប្រកាសព័ត៌មានរបស់ WHO នាពេលថ្មីៗនេះឱ្យដឹងថា ប្រទេសកម្ពុជាកំពុងស្ថិតនៅក្នុងដំណាក់កាលថ្មីមួយនៃការផ្ទះរាលដាលជំងឺ កូវីដ-១៩ ដែលចំនួនករណីមានការថយចុះ ការគ្របដណ្ដប់នៃការចាក់ វ៉ាក់សាំងខ្ពស់ និងចរាចរនៃមេរោគបំប្លែងថ្មីដែលងាយឆ្លងជាងមុន គំរាម កំហែងដល់ការកើនឡើងជាគំហុកនៃករណីជំងឺកូវីដ-១៩ ដែលយើងពិបាកដឹង។
WHO បានបញ្ជាក់ថា «ដូច្នេះ រាជរដ្ឋាភិបាល បានកែសម្រួលវិធីសាស្ត្ររបស់ខ្លួនជាមួយនឹង យុទ្ធសាស្ត្រផ្អែកលើភស្តុតាង និងផ្តោតលើគោលដៅជាក់លាក់បន្ថែមទៀត ដើម្បីទប់ស្កាត់ការឆ្លងរាលដាលនៃជំងឺកូវីដ-១៩ ដើម្បីកាត់បន្ថយផលប៉ះពាល់ ដល់សង្គម និងការពារប្រជាពលរដ្ឋរបស់ខ្លួន»៕