ព័ត៌មានជាតិ

ទូតអូស្ដ្រាលី ប្រចាំកម្ពុជា ឲ្យពលរដ្ឋខ្មែរប្រយ័ត្ន ចំពោះក្រុមហ៊ុន​ រៀបចំទិដ្ឋាការកសិកម្ម

ភ្នំពេញ ៖ ស្ថានទូតអូស្ដ្រាលី ប្រចាំកម្ពុជា បានប្រកាសឲ្យប្រជាពលរដ្ឋខ្មែរប្រុងប្រយ័ត្ន ចំពោះក្រុមហ៊ុនណាដែល អះអាងថា អាចរៀបចំទិដ្ឋាការកសិកម្ម ដើម្បីបញ្ជូនពលករខ្មែរ ទៅធ្វើការនៅអូស្ដ្រាលី។

យោងតាមសេចក្ដីជូនដំណឹងរបស់ ស្ថានទូតអូស្ដ្រាលី ប្រចាំកម្ពុជា នាថ្ងៃទី៨ ខែកញ្ញា ឆ្នាំ២០២១ បានឲ្យដឹងថា ថ្មីៗនេះ រដ្ឋាភិបាលអូស្ត្រាលី ប្រកាសបង្កើតគម្រោងទិដ្ឋាការកសិកម្មអូស្ត្រាលីថ្មី។ ស្ថានទូត នឹងធ្វើការចរចាជាមួយដៃគូទ្វេភាគី អំពីការរៀបចំនានាសម្រាប់ទិដ្ឋាការនេះ ដោយចាប់ផ្តើមពីបណ្តាប្រទេសមួយចំនួន មុននឹងពង្រីកទៅបណ្តាប្រទេសជាច្រើន ទៅថ្ងៃមុខ។

ស្ថានទូតបញ្ជាក់ថា «បច្ចុប្បន្ននេះ មិនទាន់មានការរៀបចំទិដ្ឋាការកសិកម្មទ្វេភាគីរវាង អូស្ត្រាលី និងកម្ពុជា នៅឡើយទេ។ ប្រជាជនកម្ពុជាគួរប្រយ័ត្នចំពោះក្រុមហ៊ុនណា ដែលអះអាងថា គេអាចរៀបចំទិដ្ឋាការកសិកម្ម សម្រាប់អូស្ត្រាលីបាននាបច្ចុប្បន្ននេះ»៕


Warning: Attempt to read property "term_id" on false in /var/www/dap-news.com/htdocs/wp-content/themes/flex-mag/functions.php on line 999
To Top