ព័ត៌មានអន្តរជាតិ

រដ្ឋមន្រ្តីក្រសួង បរិស្ថាន វៀតណាម អំពាវនាវឱ្យមានវិធានការ ជាបន្ទាន់ ខណៈគុណភាពទីក្រុងហាណូយ និងក្រុងហូជីមិញ ធ្លាក់ដល់កម្រិតគ្រោះថ្នាក់

MC-រដ្ឋមន្រ្តីក្រសួងបរិស្ថាន វៀតណាម បានអំពាវនាវឱ្យមានវិធានការ ជាបន្ទាន់ដើម្បីកាត់បន្ថយការ បំពុលបរិយាកាស ពីការកែលម្អប្រព័ន្ធឃ្លាំមើល ទៅការផ្លាស់ប្តូរការ ប្រើប្រាស់ធ្យូង សម្រាប់ចំអិន អាហាររបស់ប្រជាជន និងបន្ទាប់ពីមើលឃើញថា គុណភាពខ្យល់នៅក្នុងទីក្រុងហាណូយ និងទីក្រុងហូជីមិញ ដែលជាទីក្រុងធំបំផុត ពីររបស់ប្រទេសវៀតណាម បានចុះខ្សោយដល់កម្រិតគ្រោះថ្នាក់ ហើយបានក្លាយជាកង្វល់សុខភាព ដ៏ធ្ងន់ធ្ងរនៅក្នុងប៉ុន្មានខែថ្មីៗនេះ។

យោងតាមសារព័ត៌មាន Vietnam News ចេញផ្សាយនៅថ្ងៃទី២១ ខែធ្នូ ឆ្នាំ២០១៩ បានឱ្យដឹងថា រដ្ឋមន្រ្តីក្រសួងធនធានធម្មជាតិ និងបរិស្ថាន លោកត្រាង ហុងហា បាននិយាយថា ប្រព័ន្ធត្រួតពិនិត្យគុណភាពខ្យល់ ចាំបាច់ត្រូវដំឡើង, ប្រព័ន្ធចរាចរណ៍ចាំបាច់ ត្រូវចែកចាយនៅជុំវិញទីក្រុង ជាជាងមានយានយន្តប្រមូលផ្តុំនៅតំបន់ជាក់លាក់ ការដ្ឋានសំណង់ចាំបាច់ត្រូវគ្រប ដើម្បីកុំអោយរាលដាលធូលី ហើយទម្លាប់ប្រចាំថ្ងៃ របស់ប្រជាជនចាំបាច់ត្រូវផ្លាស់ប្តូរ។

គុណភាពខ្យល់នៅក្នុងទីក្រុងហាណូយ និងទីក្រុងហូជីមិញ ដែលជាទីក្រុងធំៗបំផុតរបស់ប្រទេសវៀតណាម បានចុះខ្សោយដល់កម្រិតគ្រោះថ្នាក់ ហើយបានក្លាយជាកង្វល់សុខភាពដ៏ធ្ងន់ធ្ងរនៅក្នុងប៉ុន្មានខែថ្មីៗនេះ។

លោក ត្រាង ហុងហា បាននិយាយនៅក្នុងកិច្ចប្រជុំមួយកាលពីថ្ងៃព្រហស្បតិ៍ថា អាជ្ញាធរនៅក្នុងទីក្រុងទាំងពីរត្រូវតែដំឡើងប្រព័ន្ធត្រួតពិនិត្យគុណភាពខ្យល់។ លោកបន្ថែមថា ពួកគេមិនគួរធ្វើការសម្របសម្រួលលើបញ្ហានេះទេ ហើយគួរតែបង្កើតស្ថានីយ៍ត្រួតពិនិត្យចំនួនគ្រប់គ្រាន់ ដើម្បីផ្តល់ព័ត៌មានត្រឹមត្រូវអំពីគុណភាពខ្យល់ពីរដងក្នុងមួយថ្ងៃដល់សាធារណជន។

លោកថា នៅពេលគុណភាពខ្យល់ស្ថិតនៅក្នុងកំរិតគ្រោះថ្នាក់ រដ្ឋាភិបាលត្រូវជូនដំណឹងដល់ប្រជាជនជាបន្ទាន់នូវវិធានការការពារដែលក្រសួងសុខាភិបាលណែនាំ។

នៅគ្រានោះប្រជាជនត្រូវតែ ទទួលបានការដាស់តឿនឱ្យបានឆាប់ ដើម្បីឱ្យពួកគេមានពេលគ្រប់គ្រាន់រៀបចំកាលវិភាគការងារ ហើយជាពិសេសអាចឱ្យសិស្សស្នាក់នៅនៅផ្ទះ ប្រសិនបើចាំបាច់៕

ប្រែសម្រួលៈ ណៃ តុលា

To Top