នយោបាយ

មិត្តភាពដែកថែប កម្ពុជា-ចិន នឹងកាន់តែខ្លាំងក្លាបន្ថែមទៀត ទោះបីជាមាន ប្រទេសដទៃ ចង់បំបែកបំបាក់ (Video)

ភ្នំពេញ៖ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃកម្ពុជា បានបញ្ជាក់ថា មិត្តភាពដែកថែប កម្ពុជា-ចិន នឹងកាន់តែខ្លាំងក្លា បន្ថែមទៀត ដោយមិនអាចបែកបាក់គ្នានោះឡើយ បើទោះបីជាមានការលួងលោម និងការលើកឡើង របស់ប្រទេសដទៃ ដែលមានចេតនាចង់បំបែកបំបាក់ មិត្តភាពរវាងកម្ពុជា និងចិនក៏ដោយនោះ។

ថ្លែងក្នុងពិធីប្រគល់-ទទួល វិមានកីឡដ្ឋាន នៃពហុកីឡាដ្ឋានជាតិ មរតកតេជោ នៅថ្ងៃទី១២ ខែកញ្ញា ឆ្នាំ២០២១នេះ សម្ដេចតេជោ ហ៊ុន សែន បានបញ្ជាក់ថា « មិនតិចទេប្រទេសដែលមាន កិច្ចសហប្រតិបត្តិការ ភាពជាដៃគូយុទ្ធសាស្រ្ត ឬភាពជាដៃគូយុទ្ធសាស្រ្តគ្រប់ជ្រុងជ្រោយ រវាងចិននឹងប្រទេសដទៃ! ប៉ុន្តែនៅទីនេះ ឯកឧត្ដម ស៊ី ជីនពីង បានបន្ថែមពាក្យ គឺមិត្តដែកថែប »។

សម្ដេចបញ្ជាក់ថា «ចំនុចដែលយល់ដឹងពីន័យនេះ គឺការជឿទុកចិត្តគ្នា ខាងនយោបាយពិតប្រាកដ ដែលគ្មានពេលណារង្គួសរង្គើររវាងភាគីទាំងពីរ ទាំងបីត្រូវរងសម្ភាធពីខាងនេះ សម្ភាធពីខាងនោះ ក៏ប៉ុន្តែយើងមិនបានដោយរោយទៅតាម ការគម្រាម ដោយរោយទៅតាមការលួងលួម របស់អ្នកណាទាំងអស់ ព្រោះយើងត្រូវគោរព ស្មោះត្រង់ក្នុងទំនាក់ទំនងជាមួយគ្នា»៕

To Top