ព័ត៌មានអន្តរជាតិ

ឯកអគ្គរដ្ឋទូតចិន៖ ឧក្រិដ្ឋកម្មអាមេរិក នៅអាហ្វហ្គានីស្ថាន ត្រូវតែស៊ើបអង្កេត ឱ្យបានហ្មត់ចត់

ប៉េកាំង៖ អ្នកការទូតចិនម្នាក់បានឲ្យដឹងថា ទោះបីសហរដ្ឋអាមេរិក បានបញ្ចប់វត្តមានយោធារបស់ខ្លួន នៅអាហ្វហ្គានីស្ថានក៏ដោយ ឧក្រិដ្ឋកម្មសម្លាប់ជនស៊ីវិល ដោយកងទ័ពអាមេរិក និងសម្ព័ន្ធមិត្តរបស់ខ្លួន ត្រូវតែស៊ើបអង្កេតឱ្យបានហ្មត់ចត់ ហើយជនដៃដល់ត្រូវតែ ទទួលខុសត្រូវ។

ក្នុងនាមប្រទេសមួយ ក្រុមលោក Jiang Duan រដ្ឋមន្ត្រីបេសកកម្មចិន ប្រចាំអង្គការសហប្រជាជាតិ (UN) នៅទីក្រុងហ្សឺណែវ បានឲ្យដឹងនៅក្នុង សេចក្តីថ្លែងការណ៍រួមមួយនៅថ្ងៃទី២ នៃសម័យប្រជុំលើកទី៤៨ នៃក្រុមប្រឹក្សាសិទ្ធិមនុស្ស អង្គការសហប្រជាជាតិ ដែលសង្គ្រាមបានកើតឡើង សហរដ្ឋអាមេរិក បានបណ្តាលឱ្យមានមនុស្សស្លាប់ និងការផ្លាស់ទីលំនៅរបស់ជនស៊ីវិល យ៉ាងច្រើនសន្ធឹកសន្ធាប់។

លោកលើកឡើងថា“ ការផ្លាស់ប្តូរយ៉ាងខ្លាំង នៅអាហ្វហ្គានីស្ថាន បង្ហាញជាថ្មីម្តងទៀតថា អន្តរាគមន៍យោធា និងនយោបាយមហាអំណាច មិនទទួលបានការគាំទ្រនោះទេ នេះបើយោងតាមការចុះផ្សាយ របស់ទីភ្នាក់ងារសារព័ត៌មានចិនស៊ិនហួ។

សេចក្តីថ្លែងការណ៍នេះ ក៏បានសម្តែងការព្រួយបារម្ភ អំពីបញ្ហាសិទ្ធិមនុស្សរ៉ាំរ៉ៃ នៅសហរដ្ឋអាមេរិក និងបានអំពាវនាវឱ្យ ក្រុមប្រឹក្សាសិទ្ធិមនុស្ស និងឧត្តមស្នងការសិទ្ធិមនុស្ស បន្តចូលរួមក្នុងស្ថានភាព សិទ្ធិមនុស្សនៅទីនោះ។

សេចក្តីថ្លែងការណ៍បានឲ្យដឹងថា “ការមិនយកចិត្តទុកដាក់លើ សិទ្ធិរស់រានមានជីវិត និងសុខភាពរបស់ប្រជាជន របស់ខ្លួនសហរដ្ឋអាមេរិក ខណៈដែលមានឧបករណ៍ និងបច្ចេកវិទ្យាវេជ្ជសាស្ត្រទំនើបបំផុត បានឃើញករណីឆ្លង និងស្លាប់ច្រើនបំផុតនៅលើពិភពលោក” ។

សេចក្ដីថ្លែងការណ៍បានបន្ថែមថា ជំនួសឱ្យការប្រយុទ្ធប្រឆាំងនឹង មេរោគកូរ៉ូណាឱ្យបានពេញទំហឹង រដ្ឋបាលអាមេរិក កំពុងឈ្លក់វង្វេងនឹង ការចាត់ចែងនយោបាយ លើបញ្ហាដូចជាការស្វែងរក ប្រភពដើមនៃមេរោគ ដោយមានគោលបំណងផ្លាស់ប្តូរ ការស្តីបន្ទោសទៅលើប្រទេសដទៃទៀត និងបិទបាំងការទទួលខុសត្រូវ ចំពោះការបរាជ័យរបស់ខ្លួន ៕

ដោយ ឈូក បូរ៉ា

To Top