ព័ត៌មានជាតិ

ក្រុមហ៊ុនមួយ បោះទុនវិនិយោគជិត ៣លានដុល្លារ បង្កើតរោងចក្រផលិតគ្រឿងសង្ហារឹម នៅតាកែវ

ភ្នំពេញ ៖ គណៈកម្មាធិការវិនិយោគ នៃក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា បានសម្រេចចេញវិញ្ញាបនបត្រចុះបញ្ជីឲ្យក្រុមហ៊ុន KINWAY (CAMBODIA) INTELLIGENT HOME FURNISHING MANUFACTURER CO., LTD សម្រាប់បង្កើតរោងចក្រផលិតគ្រឿងសង្ហារឹម (ពីស្បែក និងឈើនាំចូល) ។

ក្រុមហ៊ុន មានទីតាំងស្ថិតនៅផ្លូវជាតិលេខ២ ភូមិឃ្លាំងសម្បត្តិ ឃុំពត់សរ ស្រុកបាទី ខេត្តតាកែវ ដែលមានទុនវិនិយោគប្រមាណ ២,៨លានដុល្លារ និងអាចបង្កើតការងារបានចំនួន ២០៨កន្លែង ។ នេះបើតាមហ្វេសប៊ុកក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា ៕

To Top