ព័ត៌មានអន្តរជាតិ

ផ្ទុះអាវុធ នៅក្នុងតុលាការ កុលសម្ព័ន្ធ របស់ប៉ាគីស្ថាន បណ្តាលឲ្យស្លាប់ និងរបួស ជិត៣០នាក់

ឥស្លាម៉ាបាដ ៖ ទីភ្នាក់ងារព័ត៌មានចិនស៊ិនហួ បានចុះផ្សាយនៅថ្ងៃទី២១ ខែកញ្ញា ឆ្នាំ២០២១ថា ប្រភពពីប៉ូលិស បានឲ្យដឹងថា ពលរដ្ឋ ចំនួន៩នាក់ បានស្លាប់ និង២០នាក់ផ្សេងទៀតបានរងរបួស នៅក្នុងពេលមានករណី ផ្ទុះអាវុធមួយ រវាងក្រុមចំនួន២ ទន្ទឹមនឹងនេះដែរ ដែលបានចូលរួម ក្នុងសវនាការនៅ Jirga នៅក្នុងតុលាការកុលសម្ព័ន្ធ ក្នុងស្រុក នៅស្រុក Upper Dir ស្ថិតនៅភាគពាយព្យនៃ ប្រទេសប៉ាគីស្ថាន កាលពីថ្ងៃចន្ទ ។

លោក Laal Bahadar មន្ត្រីប្រចាំស្ថានីយនៅក្នុងតំបន់ Barawal នៃស្រុកខាងលើ ដែលជាកន្លែងកើតហេតុ បានប្រាប់ដល់ ស៊ិនហួថាឧប្បត្តិហេតុ បានកើតឡើង នៅគ្រាដែលក្រុមជាច្រើន បានប្រមូលផ្តុំគ្នានៅតុលាការ ដើម្បីដោះស្រាយជម្លោះអំពីរឿង ផ្លូវមួយដើម្បីសាងសង់ នៅលើដីរបស់ពួកគេ ។

មន្ត្រីបាននិយាយថា “ក្នុងអំឡុងពេលតុលាការ កាត់ក្តី ការពិភា្សគ្នាធ្វើឲ្យក្តៅក្រហាយ បានកើតឡើង រវាងក្រុម២ ដែលទទួល បានផលមិនល្អ ហើយពួកគេបានដកកាំភ្លើង របស់ពួកគេចេញមក តទល់ដាក់គ្នា បន្ទាប់មកការផ្លាស់ប្តូរដ៏ធ្ងន់ធ្ងរ បានកើតឡើង នៃការផ្ទុះអាវុធ” ៕
ប្រែសម្រួលដោយ៖ ម៉ៅ បុប្ផាមករា

To Top