អត្ថបទ

បិតានាឡិកាដៃ G-Shock លោក Kikou Ibe បង្ហាញវត្តមានក្នុងព្រឹត្តិការណ៍ដ៏ធំអស្ចារ្យ របស់ខ្លួននៅអ៊ីអន ម៉លទី២

ភ្នំពេញ៖ នៅថ្ងៃទី២១ ដល់២២ ខែធ្នូ ឆ្នាំ២០១៩ នៅផ្សារទំនើប អ៊ីអន ម៉ល សែនសុខ (អ៊ីអន ម៉លទី២) ក្រុមហ៊ុននាឡិកា G-Shock បានចាប់ផ្តើមព្រឹត្តិការណ៍ដ៏ធំអស្ចារ្យមួយ គឺ កម្មវិធីចុះហត្ថលេខារបស់បិតានាឡិកាដៃ G-Shock (G-Shock Fan Festa) គឺលោក  Kikou Ibe ។

ក្នុងឳកាសនេះលោកបានឡើងថ្លែងពី ប្រវត្តិតស៊ូយ៉ាងស្វិតស្វាញនៃការបង្កើតនាឡិកាដៃ G-Shock ចាប់តាំងពីឆ្នាំ១៩៨៣មក ហើយលោកក៏បានធ្វើការចុះហត្ថលេខា ជូនចំពោះអតិថិជនដែលគាំទ្រដល់នាឡិកា G-Shock ផងដែរ ។ 

ក្នុងនោះដែរក៏មានវត្តមាន តារាកិត្តិយសជាច្រើនរូប ក៏ដូចជាបានជួបជាមួយ Brand Ambassador របស់នាឡិកាជប៉ុនម៉ាក G-Shock និងម៉ាក Baby-G គឺ លោក Tena , កញ្ញា មាស សុខសោភា , កញ្ញា Nikki Nikki  និងមានការលេងgameកំសាន្ត  ព្រមទាំង មានការចាប់រង្វាន់នាឡិកាដៃ G-Shock & Baby-G. ដែលធ្វើឲ្យកម្មវិធីរឹតតែមាន ភាពសប្បាយរីករាយថែមទៀត។

ក្រុមហ៊ុននាឡិកាដៃ G-Shock សូមអរគុណ ដល់ភ្ញៀវកិត្តិយស  និងបណ្តាបងប្អូនទាំងអស់ ដែលបានចូលរួម ហើយសង្ឃឹមថា អ្នកទាំងអស់គ្នានឹងនៅតែបន្តគាំទ្រ ទិញផលិតផល នាឡិកាដៃG-Shockដែលជា ជម្រើស ដ៏សក្ដិសមសម្រាប់ អស់លោកអ្នក៕

To Top