ព័ត៌មានជាតិ

លោក សុខ ឥសាន ៖ ការបង្ហោះសារ កាន់ទុក្ខចោទថា បាត់ដីជាសិទ្ធិ របស់ពួកគេ តែនេះ ខុសពីការពិត (វីដេអូ)

លោក សុខ ឥសាន ៖ ការបង្ហោះសារ កាន់ទុក្ខចោទថា បាត់ដីជាសិទ្ធិ របស់ពួកគេ តែនេះ ខុសពីការពិត

លោក សុខ ឥសាន ៖ ការបង្ហោះសារ កាន់ទុក្ខចោទថា បាត់ដីជាសិទ្ធិ របស់ពួកគេ តែនេះ ខុសពីការពិតhttps://www.dap-news.com/national/2019/12/23/18747/

Posted by Dap_News_Website on Monday, 23 December 2019

ភ្នំពេញ ៖ អ្នកនាំពាក្យគណបក្ស ប្រជាជនកម្ពុជា (ប្រ.ជ) លោក សុខ ឥសាន បានប្រតិកម្មតប ទៅអ្នក ដែលបានបង្ហោះ សារកាន់ទុក្ខ ក្រោយព្រះមហាក្សត្រកម្ពុជា ប្រកាសឲ្យប្រើប្រាស់សន្ធិសញ្ញា បំពេញបន្ថែមព្រំដែនឆ្នាំ២០១៩ រវាងកម្ពុជា-វៀតណាមថា គឺជាសិទ្ធិសេរីភាព របស់ពួកគេ ដែលសម្ដែងមតិរិះគន់ ប៉ុន្តែមិនបានផ្អែក ទៅលើស្ថានភាពពិតជាក់ស្ដែង ដែលពួកគេបានធ្វើការចោទប្រកាន់ មកលើរាជរដ្ឋាភិបាលទេ ។

ក្រុមយុវជនគណបក្ស ប្រឆាំង និងប្រជាពលរដ្ឋមួយចំនួនបានបង្ហោះសារ ដាក់រូបកាន់ទុក្ខក្នុងទំព័រហ្វេសបុក របស់ខ្លួនក្រោយពីព្រះមហាក្សត្រ បានឡាយព្រះហស្តលេខាលើ សន្ធិសញ្ញាបំពេញបន្ថែមឆ្នាំ២០១៩ រវាងកម្ពុជា-វៀតណាម កាលពីថ្ងៃទី៥ ខែធ្នូ ឆ្នាំ២០១៩។ ពួកគេអះអាងថា ការបង្ហោះសាររូបកាន់ទុក្ខបែបនេះដើម្បីប្រកាសមិនទទួលស្គាល់ ដោយពួកគេចាត់ទុកថា រំលោភអធិបតេយ្យកម្ពុជា បំពានរដ្ឋធម្មនុញ្ញ មើលងាយឆន្ទៈរាស្ដ្រ និងមិនបានពិភាក្សាឲ្យបានទូលំទូលាយជាដើម។ នេះបើយោងតាមការចុះផ្សាយរបស់វិទ្យុអាស៊ីសេរី នៅថ្ងៃទី២១ ខែធ្នូ ឆ្នាំ២០១៩ ។

លោក សុខ ឥសាន បានប្រាប់មជ្ឈមណ្ឌលព័ត៌មានដើមអម្ពិល នៅថ្ងៃទី២៣ ខែធ្នូ ឆ្នាំ២០១៩ ថា “ការបង្ហាញបង្ហោះ សារចោទថា មានការបាត់បង់ដីនៅខាងខ្សែ បន្ទាត់ព្រំដែន កម្ពុជា-វៀតណាមនេះ វាជាសិទ្ធិរបស់គាត់ទេ ។ ក៏ប៉ុន្តែវាមិនផ្អែកទៅលើការពិតជាក់ស្ដែង ដែលគាត់ចោទប្រកាន់មករាជរដ្ឋាភិបាល” ។

លោកបញ្ជាក់ថា រាជរដ្ឋាភិបាល គឺជាតំណាងស្របច្បាប់ របស់ប្រជាពលរដ្ឋកម្ពុជា នៅទូទាំងប្រទេស ដោយរាជរដ្ឋាភិបាល មានតួនាទីទទួលខុសត្រូវ ការពារមើលថែឯករាជ្យភាព អធិបតេយ្យភាព ដោយមិនមានជនណាម្នាក់ មករំលោភបំពាន អធិបតេយ្យភាពរបស់កម្ពុជាបានឡើយ ។

អ្នកនាំពាក្យសង្កត់ធ្ងន់ថា ការបោះបង្គោលព្រំដែន កម្ពុជា-វៀតណាម ក៏ដូចជា ការចុះសន្ធិសញ្ញាបំពេញបន្ថែមឆ្នាំ២០១៩ គឺជាការការពារទឹកដី ការពារឯករាជ្យ និងបូរណៈភាពទឹកដីកម្ពុជា មិនមែនធ្វើឲ្យមានការបាត់បង់ ដូចមតិរិះគន់មួយចំនួន លើកឡើងឡើយ ។

លោកបន្ថែមថា មិនមែនមានតែក្រុមយុវជនមួយក្ដាប់តូច ដែលចេះស្នេហាជាតិនោះទេ តែប្រជាពលរដ្ឋទូទាំងប្រទេសវិញទេ គឺជាអ្នកសេ្នហាជាតិ យ៉ាងពិតប្រាកដ ៕ ដោយ៖ធី លីថូ

To Top