ព័ត៌មានអន្តរជាតិ

ក្រុមសកម្មប្រយុទ្ធហួធី តិចបំផុត ២០នាក់ ត្រូវបានសម្លាប់ដោយសារ យន្តហោះវាយប្រហារ ដែនអាកាសនៅយេមែន

សាណាអា៖ ទីភ្នាក់ងារព័ត៌មានចិនស៊ិនហួ បានចុះផ្សាយនៅថ្ងៃទី ២៨ ខែកញ្ញា ឆ្នាំ២0២១ថា យ៉ាងហោចណាស់ ក្រុមឧទ្ទាមហួធីចំនួន ២០នាក់ ត្រូវបានសម្លាប់នៅក្នុងការ វាយប្រហារតាមអាកាស នៅពេលយប់ដោយយន្តហោះចម្បាំងចម្រុះ ដឹកនាំដោយប្រទេសអារ៉ាប៊ីសាអូឌីត ទៅលើទីតាំងរបស់ ក្រុមឧទ្ទាមនៅក្នុងខេត្តម៉ារីប ស្ថិតនៅភាគកណ្តាល នៃប្រទេសយេមែន ។

ប្រភពនៅក្នុងទីក្រុងម៉ារីន បានប្រាប់ស៊ិនហួក្នុង លក្ខខណ្ឌអនាមិកថា “ការវាយប្រហារតាមអាកាស បានវាយប្រហារទៅលើ ទីតាំងរបស់កងជីវពល និងការពង្រឹងរបស់ពួកគេ នៅតាមបណ្ដោយភ្នំក្នុងស្រុកហារីប ក្នុងខេត្តម៉ារីប” ។

ប្រភពពីវេជ្ជសាស្ត្រនៅខេត្តបៃដា ដែលកាន់កាប់ដោយក្រុមហួធី បានប្រាប់ស៊ិនហួថា “សាកសពជាច្រើនត្រូវបាន ទាញចេញពីស្រុកហារីប កាលពីព្រឹកថ្ងៃនេះ” ។

ទូរទស្សន៍អាល់ម៉ាសារ៉ា ដែលគ្រប់គ្រងដោយហួធី បានរាយការណ៍ពី ការវាយប្រហារតាមអាកាស របស់ក្រុមចម្រុះដឹកនាំដោយ អារ៉ាប៊ីសាអូឌីតចំនួន២៧ លើកនៅលើស្រុកហារីប ដោយមិនផ្តល់ព័ត៌មាន លម្អិតអ្វីទៀតឡើយ ៕

ប្រែសម្រួលដោយ៖ ម៉ៅ បុប្ផាមករា

To Top