ព័ត៌មានជាតិ

ក្រុមហ៊ុន Httpool បើក​វគ្គ​បណ្តុះបណ្តាល ​បង្កើន​សមត្ថភាព​ សម្រាប់​អាជីវកម្ម​កម្ពុជា​ ដើម្បី​បើក​យុទ្ធនាការ​ Mega Sales Day នៅលើបណ្តាញ​សង្គម​​ Facebook ឱ្យមាន​ប្រសិទ្ធភាព​

កម្ពុជា ថ្ងៃទី​៣០ ខែ​កញ្ញា ឆ្នាំ​២០២១៖ ក្រុមហ៊ុន Httpool ដែល​ជា​ក្រុមហ៊ុនមួយ​របស់​ក្រុមហ៊ុន Aleph Holding គឺជា​ដៃគូ​លក់​ពាណិជ្ជកម្ម​ទទួល​បាន​​សិទ្ធិ​ស្រប​ច្បាប់​របស់​ក្រុមហ៊ុន Facebook នៅ​កម្ពុជា។ ក្រុមការងារ​នៅ​កម្ពុជា​របស់​ក្រុមហ៊ុន Httpool ប្តេជ្ញា​ចិត្ត​បន្ត​​ប្រឹង​ប្រែង​ធ្វើការងារ គាំទ្រ និង​អប់រំ​ដល់​អ្នក​ផ្សព្វផ្សាយ​ពាណិជ្ជកម្ម​ទាំង​អស់ ​ក្នុ​ងប្រទេស​​ដើម្បី​ជួយ​ពួក​គេក្នុងការ​ផ្សព្វផ្សាយ​ពាណិជ្ជកម្ម​ នៅលើ​បណ្តាញ​ទំនាក់ទំនង​សង្គម Facebook ដើម្បី​ជួយ​ជំរុញដល់​អាជីវកម្ម។

នៅ​ថ្ងៃ​នេះ ក្រុមអ្នកជំនាញរបស់​ក្រុមហ៊ុន Httpool បាន​បើក​វគ្គ​បណ្តុះបណ្តាល​បង្កើន​​សមត្ថភាព​មួយ​សម្រាប់​ម្ចាស់​ក្រុមហ៊ុនអាជីវកម្ម និងអ្នកធ្វើ​ទីផ្សារ ដើម្បី​ផ្តល់ជូន​ពួកគេ​នូវ​ព័ត៌មាន និង​គំនិត​ដ៏ស៊ីជម្រៅ​ផ្សេងៗ​អំពី​របៀប​​បង្កើត ​និងគ្រប់គ្រង​យុទ្ធនាការ​​ឱ្យ​កាន់តែ​មាន​ប្រសិទ្ធភាព​ក្នុង​អំឡុង​យុទ្ធនាការ ​ Mega Sales Days ដែល​នឹង​មកដល់​​ក្នុង​ពេល​ឆាប់ៗ​នេះ។ យុទ្ធនាការ Mega Sales Days ទាំង​នេះ​រួមមាន​ ថ្ងៃ 10.10 Sale, ថ្ងៃ Singles’ Day Sale នៅថ្ងៃទី​១១ ខែ​វិច្ឆិកា ថ្ងៃ Black Friday ថ្ងៃ Cyber Monday ថ្ងៃ 12.12 Sale និង​ថ្ងៃ Boxing Day Sale ជាដើម។

យុទ្ធនាការ Mega Sales គឺជា​ព្រឹត្តិការណ៍​ទិញទំនិញ​ខ្នាត​ធំ​​​ដែល​មាន​រយៈ​ច្រើនថ្ងៃ​នៅក្នុងឆ្នាំ​នីមួយៗ។ ​ យុទ្ធនាការលក់​ទាំង​នេះ​នាំ​មក​នូវ​ឱកាសទាំង​សម្រាប់អតិថិជន និង​​ក្រុមហ៊ុន​អាជីវកម្មជាច្រើន។ ក្រុម​អ្នក​ជំនាញ​​របស់​​ក្រុមហ៊ុន Httpool លើកឡើង​ប្រធាន​បទ​មួយ​ចំនួន​ដូចជា​ការ​វាស់វែង និង​បានចែករំលែក​ការ​ប្រតិបត្តិ​ប្រសើរ​បំផុត​សម្រាប់​ក្រុមហ៊ុន​អាជីវកម្ម ដើម្បី​ទទួលបានភាព​ជោគជ័យ​ក្នុង​អំឡុង​ពេល​លក់​ទាំង​​នេះ។

អ្នកចូលរួម​សរុបចំនួន៥០នាក់បានចូលរួម​ក្នុង​វគ្គបណ្តុះបណ្តាល ដែលបង្ហាញ​ឱ្យ​ឃើញ​ពីការ​ចង់​ស្វែង​យល់​​របស់​ក្រុមហ៊ុនអាជីវកម្ម និង​ម៉ាក​យីហោ​នានា​ដើម្បី​រៀនសូត្រ​អំពី​ឱកាស​ដែលអាច​ជួយ​ពួកគេ​ឱ្យ​បង្កើន​ការ​លក់​របស់​ខ្លួន​បាន។

តាង​នាមឱ្យ​​ក្រុមហ៊ុន Httpool ក្នុង​ប្រទេស​កម្ពុជា អ្នក​នាង Archana Roche ដែលជា Facebook Measurement Lead និង​អ្នក​នាង Aatsi Desai ដែល​ជា Facebook Creative Lead របស់ក្រុមហ៊ុន Httpool ប្រចាំ​តំបន់​អាស៊ី​ប៉ាស៊ីហ្វិក បាន​​​បង្កើត​វគ្គ​បណ្តុះ​បណ្តាល​នេះ​ឡើង។

អ្នកនាង Archana Roche ដែលជា Facebook Measurement Lead របស់ក្រុមហ៊ុន Httpool ប្រចាំ​តំបន់​អាស៊ីប៉ាស៊ីហ្វិក​​មានប្រសាសន៍ថា៖ “ត្រីមាសទី៤ ​គឺជា​ពេលវេលា​ដ៏រំភើប​នៃ​ឆ្នាំ​នីមួយៗ​ ដោយ​សារ​មាន​ថ្ងៃ​ទិញ​ទំនិញ​ជាច្រើន​ដូចជា 10/10, Singles day, 11/11, 12/12, Black Friday, Cyber Monday, Christmas និង​ថ្ងៃ​ចូលឆ្នាំ​សកលជាដើម។ ក្រុមការងារ​ធ្វើទីផ្សារ​របស់ Facebook បាន​រៀបចំ​ផែនការ​​ទុកជាមុន​ មុនពេលថ្ងៃ​ Mega Sales ទាំងនេះ​មក​ដល់ ដែលអាច​ជួយ​អ្នកធ្វើទីផ្សារ​នៅក្នុង​​គ្រប់​ប្រភេទ​​ ទាំង​ប្រភេទ​ថ្មីនិង​ចាស់ ដែល​អាច​ធ្វើឱ្យការ​លក់​កើន​ឡើង​ខ្លាំង”។

អ្នក​នាង​បានបន្ថែម​ថា៖ “ជាមួយ​នឹង​ដំណោះ​ស្រាយ​របស់ក្រុមហ៊ុន​ Facebook ដូចជា​ការ​រួម​បញ្ចូលគ្នា​នៃ​ Discovery Commerce និង Conversational Commerce ម៉ាក​យីហោ​នានា​អាច​ស្វែង​រក​ការ​បន្ស៊ី​ល្អ​ឥត​ខ្ចោះ​មួយ និង​អាច​ទទួលបានការបញ្ជាទិញ​ដោយ​អ្នក​ដែល​ស្រលាញ់​ចង់បាន​វាខ្លាំង។ ថ្ងៃ Mega Sales គឺជា​ឱកាស​មាស​ដើម្បី​ទទួលបានបទ​ពិសោធ និង​វាស់​វែង​យុទ្ធសាស្រ្ត​ទីផ្សារ​ប្រកប​ដោយ​ភាព​ច្នៃ​ប្រឌិត​របស់​អ្នក។ តាមរយៈការ​ប្រើប្រាស់​ការ​ប្រតិបត្តិ​​ប្រសើរ​បំផុត​​របស់​ប្រព័ន្ធ​ផ្សព្វផ្សាយ​សម្រាប់​អតិថិជន​ដែល​ប្រើ​ប្រាស់​ទូរស័ព្ទ និង​ផែនការ​ធ្វើតេស្ត​ការ​វាស់វែង ម៉ាក​យីហោ​នានា​នឹង​ទទួលបាន​ព័ត៌មាន​ស៊ី​ជម្រៅ​​ និង​មាន​តម្លៃ​អំពី​របៀប​ដែលអាចធ្វើ​ឱ្យការអនុវត្តការ​ងារមានភាព​​ប្រសើរ​ឡើង​ និង​ទទួលបាន​លទ្ធផល​អាជីវកម្មកាន់តែ​ខ្ពស់។ សម្រាប់ថ្ងៃ Mega Sales វាមាន​សារៈសំខាន់​ដល់អ្នក​ធ្វើ​ការវាស់វែង​​​យុទ្ធនាការ​របស់អ្នក ដើម្បី​ជួយ​តម្រង់ទិស​យុទ្ធនាការទាំង​នេះ​ឱ្យ​ឆ្ពោះទៅ​រក​ទិស​ដៅដែលត្រឹមត្រូវ និងស្ថិត​ក្នុង​ស្ថានភាពកាន់តែ​ប្រសើរ មុន​ដៃគូរប្រកួត​ប្រជែង​របស់អ្នក”។

អ្នក​នាង Aatsi Desai ដែលជា Facebook Creative Agency Partner របស់​ក្រុមហ៊ុន​ Httpool ប្រចាំ​តំបន់​អាស៊ី​ប៉ាស៊ីហ្វិក បាន​ថ្លែងថា៖ “អ្នកទិញទំនិញនៅក្នុងព្រឹត្តិការណ៍ Mega Sales ទំនងជា​អ្នក​ចំណាយប្រាក់​ច្រើន និង​ជាអ្នក​ប្រើ​ប្រាស់តាមបណ្តាញទូរស័ព្ទ។ នេះ​កគឺជា​ពេល​ដែល​ពួកគេត្រូវ​រុករក​ផលិត​ផល​ថ្មីៗជាង​ពេល​ណាទៀត​ទាំង​អស់។ បណ្តាញ​សង្គម Facebook កាន់​តែ​ក្លាយជា​ផ្លែតហ្វម​​សាមញ្ញ​សម្រាប់មនុស្ស​ដែលចូលចិត្តរុករក និង​ស្វែង​រក​ផលិតផល​ថ្មីៗ ហើយ​វា​សំខាន់​ដែល​អ្នកធ្វើទីផ្សារដែល​រៀបចំផែនការ​សម្រាប់​យុទ្ធនាការ​ Facbeook របស់​ពួកគេ​ឱ្យត្រូវ​តាម​ឥរិយាបថ​របស់អ្នក​ប្រើប្រាស់ ដែល​ផ្តល់ជូនមក​វិញនូវ​ផល​ចំណេញ​ពី​ការ​​វិនិយោគ​យ៉ាង​ច្រើន”។

អ្នក​នាង​បាន​បន្តថា៖ “ការ​ច្នៃ​ប្រឌិតទៅតាមលក្ខណៈផ្ទាល់ខ្លួន និង​ផ្តោត​លើ​ទូរស័ព្ទដៃ អាច​ជួយ​ឱ្យ​ការ​ប្រាស្រ័យ​ទាក់ទង​កាន់តែ​មាន​ភាព​ចាប់​អារម្មណ៍ និង​បង្កើន​ការ​ផ្លាស់ប្តូរ។ នៅក្នុង​វគ្គ​បណ្តុះ​បណ្តាល​របស់​យើង យើង​បានចែករំលែក​យុទ្ធ​សាស្រ្ត​ច្នៃ​ប្រឌិត ការ​ប្រតិបត្តិ​ប្រសើរ​បំផុត និង​ទម្រង់អន្តរ​សកម្ម និងទម្រង់ 3D សម្រាប់​​ព្រឹតិ្តការណ៍ទាំង​នេះ”។

សិក្ខាសាលា​តាមអនឡាញដែល​ពោរពេញ​ដោយ​ចំណេះដឹង​នេះ បានបញ្ចប់​ជា​មួយ​នឹង​វគ្គ​សំណួរ​និង​ចម្លើយ​ដែល​អ្នកចូលរួមអាច​សួរ​សំណួរ​ដែលពាក់​ព័ន្ធនឹង​វគ្គបណ្តុះ​បណ្តាល​នេះបាន។

អំពី​ក្រុមហ៊ុន Httpool

ក្រុមហ៊ុន Httpool គឺជា​ក្រុមហ៊ុនមួយ​របស់​ក្រុមហ៊ុន Aleph Holding ដែលវិនិយោគ​លើ​​​ផ្លែតហ្វម​ផ្សព្វ​ផ្សាយ​​ឌីជីថល​ឈានមុខ​គេជា​ច្រើន​​នៅ​ទូទាំង​តំបន់​អឺរ៉ុប និង​អាស៊ី។ ក្រុមហ៊ុនគាំទ្រ​​ដល់​កំណើន​របស់​ផ្លែតហ្វមទាំង​នេះ និង​ជំរុញ​ឱ្យមាន​លទ្ធផល​អាជីវកម្ម​សម្រាប់​អ្នក​ផ្សាយ​ពាណិជ្ជកម្ម​បែប​ប្រពៃណី និង​អ្នក​ផ្សាយ​ពាណិជ្ជកម្ម​តាមរយៈការបង់ប្រាក់​នៅទូទាំង​ទីផ្សារ​ជាង ៣០​។ ដោយផ្អែក​លើបណ្តុំប្រកប​ដោយ​ភាព​ច្នៃ​ប្រឌិត​នៃ​​បច្ចេក​វិទ្យា ​​និង​ដំណោះស្រាយលទ្ធផលការងារ ក្រុម​ការងារ​ដែល​មានជំនាញ និង​បទពិសោធ​ទីផ្សារ​ដ៏ទូលំទូលាយ ក្រុមហ៊ុន Httpool អាច​ជួយ​ឱ្យ​អ្នក​ផ្សាយ​ពាណិជ្ជកម្ម​ភ្ជាប់​​ទំនាក់ទំនង​ជាមួយនឹង​អតិថិជនរបស់​ពួកគេ​បាន​តាម​រយៈ​មធ្យោបាយ​ផ្សេងៗ​ប្រកប​ដោយ​ប្រសិទ្ធភាព​បំផុត ដែលជួយ​បង្កើន​ផល​ចំណេញ​ពី​ការ​វិនិយោគ​ឥត​ឈប់ឈរ។

ផ្លែតហ្វម​ផ្សព្វផ្សាយ​ឈាន​មុខគេ​នានា​ដូចជា Twitter, Facebook, Spotify, LinkedIn, Snapchat, Warner Music, Outbrain និង Brainly បានតែងតាំង​ក្រុមហ៊ុន Httpool ឱ្យ​ធ្វើជា​ដៃគូ​ផ្នែកលក់​ផ្តាច់​មុខ​របស់​ពួកគេ​នៅទូទាំង​ទីផ្សារ​អឺរ៉ុប និង​អាស៊ី​មួយចំនួន។ ក្រុមហ៊ុន Httpool មានមូលដ្ឋាននៅ​ចក្រភពអង់គ្លេស ដោយ​មានការិយាល័យ​ជាច្រើនកន្លែង​​​នៅ​ទូទាំង​តំបន់អឺរ៉ុប​កណ្តាល តំបន់ណូឌិក​ (Nordics) តំបន់​បាល់​ទិច ​និង​បាល់​កាន (Baltics and Balkans) ប្រទេស​រុស្ស៊ី តំបន់ CIS និង​អាស៊ីប៉ាស៊ីហ្វិក។ ​ក្រុមហ៊ុន Aleph ក្តោប​ក្តាប់​ផ្លែតហ្វម​លំដាប់ពិភលោកធំៗ​ជាង ២០​ ក្នុងទីផ្សារ​ជាង ៥០ នៅ​ទូទាំង​ពិភព​លោក។

គេហទំព័រ www.httpool.com

សម្រាប់​ព័ត៌មាន​បន្ថែម

Rucha Bhalekar ប្រធាន​ផ្នែកទីផ្សារ​ប្រចាំ​តំបន់​អាស៊ីប៉ាស៊ីហ្វិករបស់​ក្រុមហ៊ុន Httpool​ (rucha@httpool.asia)

To Top