ព័ត៌មានជាតិ

អារ៉ាប៊ីសាអូឌីត អះអាងថា បានពិភាក្សាគ្នា ជាលើកដំបូង ជាមួយនឹងរដ្ឋាភិបាលថ្មី អ៊ីរ៉ង់

បរទេស៖ ប្រទេសអារ៉ាប៊ីសាអូឌីត កាលពីថ្ងៃអាទិត្យម្សិលមិញនេះ បានធ្វើការប្រកាសជាផ្លូវការ ខ្លួនបានពិភាក្សាដោយផ្ទាល់ ជាលើកដំបូង ជាមួយនឹងរដ្ឋាភិបាលថ្មី នៃប្រទេសអ៊ីរ៉ង់ រួចរាល់ហើយ កាលពីសប្តាហ៍មុន។

អារ៉ាប៊ីសាអូឌីតបានបញ្ជាក់ទៀតថា កិច្ចពិភាក្សាជុំទី១នេះ ធ្វើឡើងជាផ្នែកមួយនៃដំណើរការចាប់ផ្តើម នៃកិច្ចខិតខំប្រឹងប្រែង ដើម្បីលប់និងកាត់បន្ថយ ភាពតានតឹងរវាងប្រទេស ក្នុងតំបន់ឈូងសមុទ្រហ្គោល្វ្ល ជាមួយនឹងរដ្ឋាភិបាល ក្រុងតេហ៉រ៉ង់។

ជំនួបគ្នាចុងក្រោយបំផុត ធ្លាប់ត្រូវបានធ្វើឡើងតាំងតែពិខែមេសា ឆ្នាំ២០១៦មកម្ល៉េះ នៅពេលដែលរដ្ឋាភិបាលក្រុងវ៉ាស៊ិនតោន និងរដ្ឋាភិបាលក្រុងតេហរ៉ង់ បានពិភាក្សាគ្នា ដើម្បីអាចធ្វើឲ្យដំណើរការឡើងវិញ នៃកិច្ចព្រមព្រៀងនុយក្លេអ៊ែររវាងគ្នា។

គួរឲ្យដឹងដែរថាតាមផែនការកិច្ចជំនួបគ្នា រវាងប្រទេសអារ៉ាប៊ីសាអូឌីត និងប្រទេសអ៊ិរ៉ង់ នឹងត្រូវធ្វើឡើងចំនួន៣ដង ក្នុងរយៈពេលប៉ុន្មានខែនេះ និងកើតឡើងនៅក្រោយបន្តិច ពេលដែលប្រធានាធិបតីអ៊ីរ៉ង់ លោក Ebrahmi Raisi បានឡើងកាន់តំណែង៕ ប្រែសម្រួល៖ស៊ុនលី


Warning: Attempt to read property "term_id" on false in /var/www/dap-news.com/htdocs/wp-content/themes/flex-mag/functions.php on line 999
To Top