ឥណ្ឌា៖ ទូរទស្សន៍ BBC បានផ្សព្វផ្សាយនៅថ្ងៃទី៥ ខែតុលា ឆ្នាំ២០២១ថា តុលាការកំពូលឥណ្ឌាបានអនុម័តសេចក្តីសម្រេចរបស់រដ្ឋាភិបាល ក្នុងការបង់ប្រាក់ចំនួន ៥ម៉ឺនរូពី ស្មើនឹង៦៧៤ដុល្លារ ដែលជាសំណងសម្រាប់រាល់ការស្លាប់ ដោយសារជំងឺកូវីដ-១៩ ។
បទបញ្ជារបស់តុលាការកំពូល បានធ្វើតាមញត្តិរបស់មេធាវី ដើម្បីស្វែងរកសំណងក្រោមច្បាប់គ្រប់គ្រងគ្រោះមហន្តរាយ របស់ប្រទេសឥណ្ឌា ។
ប្រទេសឥណ្ឌាបានកត់ត្រាជាផ្លូវការ នូវចំនួនអ្នកស្លាប់ ដោយសារជំងឺកូវីដ-១៩ ជាង៤៤៧.០០០នាក់គិតមកទល់ពេលនេះ ។
ទោះយ៉ាងណា អ្នកជំនាញជឿជាក់ថា មនុស្សរហូតដល់ទៅ១០ដង អាចស្លាប់ដោយសារជំងឺរាតត្បាតនេះ ។
តុលាការបានឲ្យដឹងថា សំណងគួរតែត្រូវបានបង់ក្នុងរយៈពេល ៣០ថ្ងៃ បន្ទាប់ពីគ្រួសារមួយបានដាក់ពាក្យស្នើសុំ ។
នៅខែមិថុនា អ្នកដាក់ញត្តិបានស្វែងរកការអន្តរាគមន៍ ពីតុលាការក្នុងការទូទាត់សំណង ដល់គ្រួសារជនរងគ្រោះដោយសារ ជំងឺកូវីដ-១៩ ៕ ប្រែសម្រួលដោយ៖ ម៉ៅ បុប្ផាមករា