Covid-19

ត្រឹម ២៤ម៉ោង សិង្ហបុរី មានករណីឆ្លងជំងឺកូវីដ-១៩ រហូតដល់ជិត ៣៥០០ករណី

សិង្ហបុរី៖ ប្រទេសសិង្ហបុរី បានរាយការណ៍ពីករណីថ្មីចំនួន ៣,៤៨៣ករណីនៃជំងឺកូវីដ-១៩ ដែលធ្វើឱ្យចំនួនករណីឆ្លងសរុប នៅក្នុងប្រទេសកើនឡើងដល់ ១១៦,៨៦៤ ករណី នេះបើយោងតាមការចុះផ្សាយ របស់ទីភ្នាក់ងារសារព័ត៌មានចិនស៊ិនហួ។

ក្រសួងសុខាភិបាលបានឲ្យដឹង នៅក្នុងសេចក្តីប្រកាសព័ត៌មានមួយថា ករណីឆ្លងថ្មីចំនួន ២,៧៨៣ករណី ស្ថិតនៅក្នុងសហគមន៍ ៦៩២ ករណីស្ថិតនៅក្នុងអន្តេវាសិកដ្ឋាន ចំណាកស្រុកនិង ៨ ករណីត្រូវបាននាំចូល។

ក្នុងចំណោមករណីក្នុងស្រុក ៦០៧ករណី មានអាយុលើសពី ៦០ ឆ្នាំ។ ករណីនាំចូលពីក្រៅប្រទេស ត្រូវបានគេរកឃើញមួយ ពេលមកដល់សិង្ហបុរី ខណៈ ៧ នាក់ទៀតបានកើតជំងឺនេះ ក្នុងកំឡុងពេលស្នាក់នៅផ្ទះ (SHN) ឬនៅដាច់ដោយឡែកពីគេ។

ក្រសួងបានឲ្យដឹងទៀតថា បច្ចុប្បន្ននេះមានករណីសរុបចំនួន ១,៥៣៤នាក់ ត្រូវបានគេដាក់នៅមន្ទីរពេទ្យដោយ ២៩៧នាក់ ត្រូវការការបន្ថែមអុកស៊ីសែននិង ៤០នាក់ ទៀតស្ថិតក្នុងស្ថានភាពធ្ងន់ធ្ងរ ដែលកំពុងស្ថិតនៅក្នុងបន្ទប់ថែទាំបន្ទាន់ ICU។ ក្នុងចំណោមអ្នកដែលធ្លាក់ខ្លួនឈឺធ្ងន់ ២៨១ នាក់ជាមនុស្សចាស់ ដែលមានអាយុលើសពី ៦០ ឆ្នាំ។

អ្នកជំងឺ ៣ នាក់ទៀតបានស្លាប់ ដោយសារជំងឺកូវីដ-១៩ ក្នុងចំណោមនោះមាន ២ នាក់ជាជនជាតិសិង្ហបុរី និងម្នាក់ជាស្ត្រីសិង្ហបុរី អាយុចន្លោះពី ៥៧ ទៅ ៩០ ឆ្នាំ។ ក្នុងចំនោមពួកគេមានពីរនាក់ ត្រូវបានចាក់វ៉ាក់សាំង ហើយពួកគេទាំងអស់មាន ស្ថានភាពសុខភាពផ្សេងៗគ្នា ៕

ដោយ ឈូក បូរ៉ា

To Top