ព័ត៌មានអន្តរជាតិ

អាហ្សង់ទីន ប្រកាសអនុញ្ញាតិ ឲ្យប្រើប្រាស់វ៉ាក់សាំងចិន ជាបន្ទាន់សម្រាប់កុមារ

បរទេស ៖ ទីភ្នាក់ងារចិនស៊ិនហួ ចេញផ្សាយនៅថ្ងៃនេះ បានឲ្យដឹងថា ប្រទេសអាហ្សង់ទីន ទើបតែបានអនុញ្ញាតិ ឲ្យមានការប្រើប្រាស់ជាផ្លូវការ នូវវ៉ាក់សាំងចិន សម្រាប់ចាក់ជូនពលរដ្ឋ ជាកុមាររបស់ខ្លួនហើយ ពោលគឺអាយុពី៣ទៅ១១ឆ្នាំ។

រដ្ឋមន្ត្រីក្រសួងសុខាភិបាល លោក Carla Vizzotti ជាអ្នកធ្វើសេចក្តីប្រកាសនេះ កាលពីសប្តាហ៍មុន ដោយអះអាងថាវ៉ាក់សាំងចិន Sinopharm នឹងអាចយកមកប្រើប្រាស់ សម្រាប់ពលរដ្ឋជាកុមារ របស់ខ្លួនដែលមានចំនួន ប្រមាណជា៦លាននាក់ នៅក្នុងក្រុមអាយុនេះ ។

លោក Vizzotti ក៏បានបញ្ជាក់ដែរថា អាហ្សង់ទីនក៏នឹងផែនការ ក្នុងការបញ្ចប់បេសកកម្ម ចាក់វ៉ាក់សាំង ជូនក្រុមមនុស្សពី ៣ទៅ១១ឆ្នាំនេះ ឲ្យបាននៅត្រឹមដំណាច់ ឆ្នាំ២០២១នេះផងដែរ ដែលមានន័យថា ការសិក្សារៀនសូត្រ ដោយផ្ទាល់នឹងអាចវិល ត្រឡប់មកវិញក្នុងពេល
ឆាប់ៗខាងមុខនេះ ៕

ប្រែសម្រួល៖ស៊ុនលី

To Top