នយោបាយ

ឯកអគ្គរដ្ឋទូត សហគមន៍អឺរ៉ុប ទៅជួបលោក កឹម សុខា ដល់ផ្ទះ

ភ្នំពេញ៖ លោកស្រី Carmen Moreno ឯកអគ្គរដ្ឋទូតសហគមន៍ អឺរ៉ុប ប្រចាំនៅព្រះរាជាណាចក្រកម្ពុជា នៅព្រឹកថ្ងៃទី១១ ខែតុលា ឆ្នាំ២០២១នេះ បានអញ្ជើញមកគេហដ្ឋានរបស់លោក កឹម សុខា ក្នុងរាជធានីភ្នំពេញ បន្ទាប់ពីលោកស្រី បានវិលត្រឡប់មកពីប្រទេស របស់ខ្លួននៅអឺរ៉ុបវិញ។

យោងតាមហ្វេសប៊ុកផេក លោក កឹម សុខា បានឱ្យដឹងថា «ក្នុងជំនួបនេះ ជាទូទៅ គឺជាការសម្តែងការគួរសម សួរសុខទុក្ខគ្នា ហើយយើងក៏បានផ្លាស់ប្តូរ​ ទស្សនៈគ្នាជុំវិញ កិច្ចការមួយចំនួនកន្លងមក បច្ចុប្បន្ន និងទៅពេលខាងមុខផងដែរ» ។

លោក កឹម សុខា អរគុណប្រទេសជាមិត្ត ដែលនៅតែយកចិត្តទុកដាក់ ជួយប្រជាពលរដ្ឋខ្មែរ ស្របតាមស្មារតី នៃកិច្ចព្រមព្រៀងសន្តិភាព ទីក្រុងប៉ារីស ២៣ តុលា១៩៩១ រហូតមក ៕

To Top