វ៉ាស៊ីនតោន៖ អតីតទីប្រឹក្សាសន្តិសុខម្នាក់ របស់ប្រធានាធិបតីអាមេរិកលោក ដូណាល់ ត្រាំ បានលេីកឡេីងថា គោលនយោបាយរបស់ប្រធានាធិបតីអាមេរិករូបនេះ ចំពោះប្រទេសកូរ៉េខាងជើង កំពុងបរាជ័យ ហើយប្រទេសកុម្មុយនិស្តមួយនេះ កំពុងគំរាមកំហែងយ៉ាងខ្លាំងដល់កងទ័ព និងសម្ព័ន្ធមិត្តអាមេរិក។
លោកចន បូលតុន ដែលបានធ្វើការឱ្យលោក ត្រាំ រហូតដល់ខែកញ្ញា បានធ្វើការកត់សម្គាល់នៅក្នុង សារធ្វីតធ័រខណៈភាពតានតឹងបានកើនឡើង ជុំវិញការគំរាមកំហែង របស់កូរ៉េខាងជើង ក្នុងការផ្ញើអំណោយថ្ងៃបុណ្យណូអែល ទៅសហរដ្ឋអាមេរិកប្រឆាំងនឹងកិច្ចចរចានុយក្លេអ៊ែរ ដែលជាប់គាំងរបស់ពួកគេ។
លោក បូលតុន ដែលបានចាកចេញពីរដ្ឋបាលលោក ដូណាល់ ត្រាំ កាលពីខែកញ្ញាបន្ទាប់ពីការ ប៉ះទង្គិចគោលនយោបាយជាច្រើនជាមួយប្រធានាធិបតីអាមេរិករូបនេះ រួមទាំងលោក បានសរសេរថា “យើងនិយាយថា វាមិនអាចទទួលយកបានទេ សម្រាប់ប្រទេសកូរ៉េខាងជើងដើម្បីទទួលបាន អាវុធនុយក្លេអ៊ែរ ប៉ុន្តែវាមានលក្ខណៈវោហារសាស្ត្រជាងគោលនយោបាយ ពិតប្រាកដនៅពេលនេះ”៕
ដោយ ឈូក បូរ៉ា