ភ្នំពេញ៖ សម្ដេចពិជ័យសេនា ទៀ បាញ់ ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងការពារជាតិ បានអំពាវនាវឱ្យក្រុមគ្រូពេទ្យ និងប្រជាជនទាំងអស់ រួមគ្នាអនុវត្តយុទ្ធនាការជាតិ ចាក់វ៉ាក់សាំងកូវីដ ១៩ «ដូសជំរុញ» របស់រាជរដ្ឋាភិបាល ឲ្យសម្រេចជោគជ័យ ដើម្បីរួមគ្នាឈានឆ្ពោះ ទៅបើកដំណើរការសេដ្ឋកិច្ច សង្គមឡើងវិញ តាមគន្លងប្រក្រតីភាពថ្មី។
តាមរយៈគេហទំព័រហ្វេសប៊ុក នៅព្រឹកថ្ងៃទី១៦ ខែតុលា ឆ្នាំ២០២១នេះ សម្ដេចពិជ័យសេនា ទៀ បាញ់ បានលើកឡើងថា «សូមបងប្អូនក្រុមគ្រូពេទ្យ និងប្រជាជនទាំងអស់ រួមគ្នាអនុវត្តយុទ្ធនាការជាតិ ចាក់វ៉ាក់សាំងកូវីដ ១៩ (ដូសជំរុញ) របស់រាជរដ្ឋាភិបាល ឲ្យសម្រេចជោគជ័យ ដើម្បីរួមគ្នាឈានឆ្ពោះ ទៅបើកដំណើរការសេដ្ឋកិច្ច សង្គមឡើងវិញ តាមគន្លងប្រក្រតីភាពថ្មី»។
សូមបញ្ជាក់ថា គិតត្រឹមយប់ថ្ងៃទី១៥ ខែតុលា ឆ្នាំ២០២១ ក្រសួងសុខាភិបាល និងក្រសួងការពារជាតិ បានចាក់វ៉ាក់សាំងការពារកូវីដ១៩ ជូនមន្រ្តីរាជការ ប្រជាពលរដ្ឋ និងកងកម្លាំងប្រដាប់អាវុធ នៅទូទាំងប្រទេសសរុបចំនួន ១៣,៥៧៤,១៣៩នាក់។
ក្នុងរួមមាន៖
១៖ ចាប់ពីអាយុ១៨ឆ្នាំឡើង ៩,៩៤០,៩៦៥នាក់
២៖ ចាប់ពីអាយុ១២ដល់១៨ឆ្នាំ ១,៧៧៤,០៩០នាក់
៣៖ ចាប់ពីអាយុ០៦ដល់១២ឆ្នាំ ១,៨៥៩,០៨៤នាក់៕