ភ្នំពេញ ៖ ធនាគារធំៗ មួយចំនួននៅកម្ពុជា ដែលកំពុងតែមានការកើនឡើង បាននឹងកំពុងងាកមក រកក្រុមហ៊ុន Oracle Exadata ដើម្បីធ្វើទំនើប កម្មធនធាន មូលដ្ឋាន ទិន្នន័យ Oracle Database របស់ខ្លួនដោយទទួលបានតម្លៃ បន្ថែមពីទិន្នន័យ កាត់បន្ថយការចំណាយថ្លៃ ប្រតិបត្តិការសរុប (TCO) និងបង្កើនផល ចំណេញពីការវិនិយោគ ។
ធនាគារទាំងនេះរួមមាន ៖ ធនាគារអេស៊ីលីដា ភីអិលស៊ី (Acleda Bank PLC,) ធនាគារប្រៃសណីយ៍កម្ពុជា ក.អ (Cambodia Post Bank PLC) ធនាគារ ហត្ថា ភីអិលស៊ី (Hattha Bank PLC) និងធនាគារឯកទេសវីង (ខេមបូឌា) លីមីតធីត Wing Bank (Cambodia) PLC។
លោក ជុង ហេង ហាន អនុប្រធានជាន់ខ្ពស់ផ្នែក Systems & Alliances នៅ JAPAC បានមានប្រសាសន៍ថា “ក្រុមហ៊ុនសេវាហិរញ្ញវត្ថុ ក្នុងពិភពលោក ដែលបានបង្កើតឡើង និងមានភាព លេចធ្លោជាច្រើនបាននឹង កំពុងធ្វើការវិនិយោគជាមួយក្រុមហ៊ុន Oracle Exadata ហើយទទួលបាននូវអត្ថប្រយោជន៍ ផ្សេងៗពីការប្រកួតប្រជែងនេះ” ។ “ជាមួយនឹងកម្មវិធី Exadata X9M បណ្តាធនាគារទាំងឡាយ អាចពង្រឹង នូវមូលដ្ឋានទិន្នន័យ និងសមាសធាតុហេដ្ឋា រចនាសម្ព័ន្ធនានា របស់ពួកគេឱ្យនៅក្នុងប្រព័ន្ធ Exadata Engineered System តែមួយ ហើយទទួលបាននូវ ដំណើរការដ៏ល្អបំផុត និងសុវត្ថិភាពខ្ពស់ ដែលអាចបើកដំណើរ ការបានដោយគ្រាន់ តែធ្វើបច្ចុប្បន្នភាពដោយពុំមានផលរំខាន ជាមួយនិងការចំណាយ សរុបលើប្រតិបត្តិការអស់ទាបជាងមុន” ។
ការវិវត្តន៍ផ្នែក ទិន្នន័យ យ៉ាងឆាប់រហ័ស រួមជាមួយនឹងការ ចាប់ប្រើបច្ចេកវិទ្យា Cloud និង Fintech បានបង្កើត ឱ្យមានឱកាស អាជីវកម្មថ្មីៗ ជាច្រើន នៅក្នុងទីផ្សារ ដែលកំពុង តែរីកលូតលាស់ ជាក់ស្តែងដូចប្រទេសកម្ពុជា ជាដើម ដោយរាប់បញ្ចូលទាំង ឱកាសសម្រាប់ធនាគារ ដទៃទៀត ក្នុងការសាកល្បង ផលិតផលថ្មីៗ បានយ៉ាងឆាប់រហ័ស ជាមួយនឹងកំណើនមូលដ្ឋាន អតិថិជនឌីជីថល ។ ទោះបីជាយ៉ាង ណាក៏ដោយ វិធីសាស្រ្តដំណើរការ ទិន្នន័យ តាមបែបធម្មតា មិនអាចរក្សាបាន នូវបរិមាណទិន្នន័យ ដែលមានទំហំកាន់តែធំ និងល្បឿន កាន់តែខ្ពស់បានទេ ដូច្នេះហើយធនាគារ នានាកំពុងងាក ទៅរកដំណើរ ការស្វ័យប្រវត្តិកម្ម និងការវិភាគកម្រិតខ្ពស់តាមរយៈម៉ាស៊ីនសិក្សា (ML) ដើម្បីជំរុញដល់គោលដៅ អាជីវកម្មរបស់ពួកគេ។
Oracle Database ជាវេទិកាដែលដំណើរ ការបានលឿនបំផុត ហើយមានតម្លៃដ៏សមរម្យបំផុត ។ វាមិនមែនជារឿង ដែលគួរ ឱ្យភ្ញាក់ផ្អើលទេ ដែលបណ្តាក្រុមហ៊ុនផ្តល់ សេវាកម្មហិរញ្ញវត្ថុលំដាប់ពិភពលោក ចំនួន៩ ក្នុងចំណោមក្រុមហ៊ុន ចំនួន១០ បាននឹងកំពុងប្រើប្រាស់សេវាកម្មរបស់ក្រុមហ៊ុន Oracle Exadata ដើម្បីដំណើរការប្រតិបត្តិការ អាជីវកម្មចម្បងៗ របស់ពួកគេ និងធ្វើការវិភាគកម្រិតខ្ពស់ ទៅលើការងារនានា។ តាមរយៈការឈានទៅ រកដំណើរការដ៏ចាំបាច់ ដែល ប្រកបដោយ ថាមពលរបស់ខ្លួន ធនាគារទាំងនោះអាចប្រើ ដំណើរការទិន្នន័យ ស្វ័យប្រវត្តិកម្ម ដើម្បីផ្តល់ជូននូវបទពិសោធន៍ បានកាន់តែប្រសើរ សម្រាប់អតិថិជន កែលម្អដំណើរការផ្ទៃក្នុង ពន្លឿនការធ្វើពាណិជ្ជកម្ម ដំណើរការទូទាត់ ការធ្វើផែនការមូលធន និងការធ្វើ របាយការណ៍ ដែលស្របតាមការកំណត់ពីច្បាប់ នៅពេលដែលមានការកាត់បន្ថយ នូវហានិភ័យ និងថ្លៃចំណាយ។
លោក ម៉ាច ធែរី អនុប្រធាន នាយកប្រតិបត្តិ និងជាគណៈប្រធាននាយកប្រតិបត្តិព័ត៌មានវិទ្យា នៅធនាគារអេស៊ីលីដា បានមានប្រសាសន៍ថា “យើងមាន សាខាជាង ២៦៣ទីតាំង និង មាននិយោជិកចំនួន ១២,០០០នាក់ នៅទូទាំងប្រទេសកម្ពុជា ហើយនឹងបន្តពង្រីក បណ្តាញរបស់យើង ដោយមិនចាំបាច់ខ្វល់ខ្វាយពីរឿង អ្វីច្រើនទៀតនោះទេ ។ ការផ្លាស់ប្តូរប្រព័ន្ធស្នូល នៃធនាគាររបស់យើង ទៅប្រើប្រាស់វេទិកា Oracle Exadata បានធ្វើឱ្យដំណើរការ មូលដ្ឋាន ទិន្នន័យរបស់យើងបានប្រសើរឡើង យ៉ាងហោចណាស់ បីដង ហើយការធ្វើមាត្រដ្ឋាន របស់វាបានអនុញ្ញាតឱ្យ យើងសង្ខេបមូលដ្ឋាន ទិន្នន័យ ពីគ្រប់សាខា ទាំងនេះមករួមបញ្ចូល ឱ្យក្លាយទៅជាទិន្នន័យតែមួយ ។ ការកាត់បន្ថយ នូវភាពស្មុគ ស្មាញនេះ បានបង្កើននូវប្រសិទ្ធភាព ប្រតិបត្តិការ ហើយបានជួយដល់ពួកយើង ក្នុងការធ្វើទំនើបកម្ម និងកាត់បន្ថយថ្លៃ ដើមសរុបលើភាព ជាម្ខាស់កម្មសិទ្ធិ” ។
លោក គ្រួច ចាន់ថុល ប្រធានផ្នែក បច្ចេកទេស នៅធនាគារប្រៃសណីយ៍កម្ពុជា បានមានប្រសាសន៍ថា “Oracle Exadata បានជួយដល់ធនាគារ ប្រៃសណីយ៍កម្ពុជា ក្នុងការធ្វើទំនើបកម្មប្រតិបត្តិការរបស់ខ្លួន ។ ឥឡូវនេះយើងអាចធ្វើឌីជីថលនីយកម្ម នូវដំណើរការ នៃប្រតិបត្តិការសំខាន់ៗ និងលើកកម្ពស់បទពិសោធន៍ ឱ្យបានកាន់តែប្រសើរឡើង សម្រាប់អតិថិជន ក៏ដូចជាកិច្ចព្រមព្រៀងផ្សេងៗ អំពីកម្រិតសេវាកម្មរបស់យើង។ តាមរយៈការទទួល បាននូវការយល់ដឹងផ្នែកហិរញ្ញវត្ថុ កាន់តែលឿនជាងមុន នោះយើង អាចធ្វើការ សម្រេចចិត្តលើអាជីវកម្ម បានកាន់តែល្អប្រសើរ ដោយផ្អែកលើព័ត៌មានដ៏ជាក់លាក់ ។ ពួកយើងក៏បានកាត់បន្ថយនូវភាពយឺតយ៉ាវ ការចំណាយពេលវេលា ក្នុងដំណើរការប្រមូល និងបម្រុងទុកទិន្នន័យ ក៏ដូចជាទទួលបានការចំណាយទាប ទៅលើហេដ្ឋារចនាសម្ព័ន្ធ និងចំណាយលើការគ្រប់គ្រង” ។
លោកឧកញ៉ា ហួត អៀងតុង ប្រធានអគ្គនាយកនៃធនាគារ ហត្ថា ម.ក (Hattha Bank PLC) បានមានប្រសាសន៍ថា “តាមរយៈមូលដ្ឋានទិន្នន័យ Oracle Exadata ជំនាន់ចុងក្រោយ បង្អស់នេះ បានធ្វើឱ្យធនាគារ ហត្ថា ម.ក (Hattha Bank PLC) អាចបង្កើតនូវផលិតផល និងសេវាកម្មហិរញ្ញវត្ថុថ្មីៗ យ៉ាងសម្បូរបែបប្រកប ដោយភាពច្នៃ ប្រឌិត ដើម្បីបំពេញតម្រូវការ ជូនអតិថិជនជាមួយនឹងលក្ខខណ្ឌ ដែលភាពបត់បែនស្របទៅតាមតម្រូវ ការរបស់ពួកគាត់និមួយៗ” ។ លោកបានបន្ថែមទៀតថា “ធនាគារ ហត្ថា ម.ក (Hattha Bank PLC) ជាធនាគារឈានមុខគេមួយនៅក្នុងប្រទេសកម្ពុជា ដែលមានទ្រព្យសកម្មចំនួនជាង ១៨០០លានដុល្លារអាមេរិក និងមានអតិថិជនកំពុងប្រើប្រាស់ សេវាកម្មរបស់ធនាគារជិត ៥០០,០០០គណនី ។ ពួកគេពិតជាមានភាពរីករាយ និងពេញចិត្តក្នុងការប្រើប្រាស់នូវផលិតផល និងសេវាកម្មដែលភាពទាន់សម័យជាច្រើនរបស់យើង ដោយពុំមានការព្រួយបារម្ភ ដែលនេះក៏ដោយសារតែសមត្ថភាព និងភាពបត់បែនរបស់មូលដ្ឋានទិន្នន័យ Oracle Exadata” ។
លោក ហាន ប៉េងក្វាង អគ្គនាយកនៃធនាគារវីង បានមានប្រសាសន៍ថា៖ “ការកាត់បន្ថយហានិភ័យនៃភាពអសកម្មមានសារៈសំខាន់ណាស់ ដើម្បីបញ្ចៀសការខាតបង់ ប្រាក់ចំណូល និងផល ប៉ះពាល់ដល់កេរ្តិ៍ឈ្មោះ នៃអាជីវកម្មរបស់យើង ជាពិសេសចំពោះយើង ក្នុងនាមជាអ្នកចំណូលថ្មី ដែលកំពុងតែអភិវឌ្ឍខ្លួន យ៉ាងឆាប់រហ័សនៅក្នុងផ្នែកធនាគារពាណិជ្ជនេះ។ នៅធនាគារ វីង យើងចង់ធានាឲ្យបានថា គ្រប់អតិថិជនរបស់យើង អាចទទួលបាននូវបទពិសោធន៍ នៃប្រតិបត្តិការដ៏រលូនបំផុត ព្រមទាំងមានសុវត្ថិភាពខ្ពស់ គ្រប់ពេលវេលា។ ខណៈដែលពួកយើង បាននឹងកំពុងពង្រីកវត្តមាននៅទូទាំងប្រទេសកម្ពុជា Oracle Exadata ផ្តល់នូវភាពបត់បែនមួយ ដែលយើងត្រូវការ ដើម្បីទទួលបានការរីកចម្រើន នាពេល អនាគត ដោយមិនធ្វើឱ្យប៉ះពាល់ដល់ដំណើរការ ក៏ដូចជាភាពជឿជាក់ លើសេវាកម្មពីអតិថិជន របស់យើងនោះឡើយ” ៕