ព័ត៌មានជាតិ

UPF ចាត់ទុក សម្ដេចតេជោ ជាអ្នកដឹកនាំសន្ដិភាពសកល និង មានបេះដូងសន្តិភាព (Video)

ភ្នំពេញ ៖ លោកបណ្ឌិត យុង យ៉ុងហូ អគ្គនាយកសហព័ន្ធ សន្តិភាពសកល (UPF) បានឲ្យដឹងថា សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ដ្រី នៃកម្ពុជា មានបេះដូងសន្តិភាព ក្នុងចក្ខុរបស់ប្រជាជនកម្ពុជា និងពិភពលោក ជាពិសេសនោះ ជាអ្នកដឹកនាំសន្តិភាពសកល ។

នាឱកាសទទួលជួបពិភាក្សា ការងារជាមួយ សម្ដេចតេជោ ហ៊ុន សែន នាថ្ងៃទៅ២០ ខែតុលា ឆ្នាំ២០២១ លោកបណ្ឌិត យុង យ៉ុងហូ បានអបអរសាទរ ចំពោះ សម្ដេចតេជោ ដែលបានចាក់វ៉ាក់សាំង ជូនដល់ប្រជាជនកម្ពុជា បានជាង៩០%។

លោក បានបញ្ជាក់ថា «សម្ដេចតេជោ មានបេះដូងសន្តិភាព ក្នុងចក្ខុរបស់ប្រជាជនកម្ពុជា និងពិភពលោក សម្ដេចតេជោ ជាអ្នកដឹកនាំសន្តិភាពសកល»។

នាឱកាសនោះ សម្ដេចតេជោ នាយករដ្ឋមន្ត្រីកម្ពុជា បានផ្ដល់ជូនដល់លោកបណ្ឌិត យ៉ុង ហូ នូវទស្សនវិស័យ ពាក់ព័ន្ធទៅនឹងកិច្ចប្រជុំកំពូល ដែលកំពុងតែរៀបចំ និងបានផ្ដល់ជូននូវគំនិត ផ្ដួចផ្ដើមមួយចំនួន សម្រាប់កិច្ចប្រជុំកំពូលផង សម្រាប់កិច្ចសហប្រតិបត្តិការ របស់អង្គការ UPF ក្នុងក្របខណ្ឌ ឥណ្ឌូប៉ាស៊ីហ្វិក និងក្នុងក្របខណ្ឌមេគង្គផង ៕

To Top