ថ្ងៃទី២០ ខែតុលា លោកXi Jinping អគ្គលេខាធិការ នៃគណៈកម្មាធិការមជ្ឈិមបក្ស កម្មុយនិស្តចិន បានអញ្ជើញចុះត្រួតពិនិត្យ ច្រកទន្លេលឿង នៅទីក្រុងDongying ខេត្តShandong ។ នៅរសៀលថ្ងៃដដែល លោកបានមក ដល់កំពង់ផែ ច្រកទន្លេលឿង មជ្ឈមណ្ឌល តាមដាន ពីអេកូឡូស៊ី នៃតំបន់ដីសណ្តទន្លេលឿង និងតំបន់គាំពារធម្មជាតិ ថ្នាក់ជាតិ នៃតំបន់ដីសណ្តទន្លេលឿង ដើម្បីសង្កេតមើលពីស្ថានភាពទឹក ទន្លេលឿង និងអេកូបរិស្ថានដី សើម នៃតំបន់ដីសណ្តទន្លេលឿង និងស្វែងយល់អំពីស្ថានការណ៍ការពារអេកូឡូស៊ី និងការអភិវឌ្ឍប្រកបដោយគុណភាពខ្ពស់ នៃអាងទន្លេលឿង ។
[ទន្លេលឿង គឺជាទន្លេដ៏ធំមួយនៅភាគខាងជើង ប្រទេសចិន ដែលមានប្រវែងសរុប៥៤៦៤ គីឡូម៉ែត្រ។ ទន្លេលឿងគឺជាប្រភពដ៏សំខាន់បំផុតនៃអរិយធម៌ចិន ហើយជនជាតិចិន ហៅទន្លេនេះជា“ ទន្លេមាតា” ។ ]