បរទេស ៖ ប្រទេសកូរ៉េខាងត្បូង ទទួលបានជោគជ័យ ត្រឹមពាក់កណ្តាល ជាមួយការបាញ់បង្ហោះ យានអវកាស Nuri របស់ខ្លួននៅថ្ងៃព្រហស្បតិ៍ ដោយសាររ៉ុកកែតដែលអភិវឌ្ឍន៍ក្នុងស្រុកដំបូង គេរបស់ប្រទេសនេះ បានបាញ់បង្ហោះដោយជោគជ័យ ឈានដល់កម្ពស់ គោលដៅរបស់ខ្លួន ប៉ុន្តែបានបរាជ័យ ក្នុងការដាក់ផ្កាយរណប ចូលក្នុងគន្លងតារាវិថី។
យោងតាមសារព័ត៌មាន Korean Times ចេញផ្សាយ នៅថ្ងៃទី២១ ខែតុលា ឆ្នាំ២០២១ បានឱ្យដឹងថា ខណៈដែលលទ្ធផល ដែលបានគ្រោងទុក មិនត្រូវបានគេដឹង រដ្ឋាភិបាលនិងអ្នកជំនាញបាននិយាយថា ការបាញ់សាកល្បងនេះបានជួយ ឱ្យប្រទេសទទួល បានបច្ចេកវិទ្យាម៉ាស៊ីនស្នូល ដែលធ្វើឱ្យប្រទេសឈានកាន់ តែខិតជិតទៅចូលរួម ក្នុងសម្ព័ន្ធមហាអំណាច អវកាសពិភពលោក ។
យានអវកាស Nuri ឬយានបាញ់បង្ហោះផ្កាយរណប កូរ៉េទី ២ (KSLV II) បានហោះចេញពីមជ្ឈមណ្ឌលអវកាស Goheung ចម្ងាយ ៥០០ គីឡូម៉ែត្រខាងត្បូងទីក្រុង សេអ៊ូល ហើយហោះទៅរយៈកម្ពស់ ៧០០ គីឡូម៉ែត្រ ទោះយ៉ាងណាផ្កាយរណប ធុនធ្ងន់ទម្ងន់ ១.៥ តោន បរាជ័យ ដោយមិនត្រូវបានដាក់ចូលទៅ ក្នុងគន្លងតារាវិថីឡើយ ៕ប្រែសម្រួលៈ ណៃ តុលា