ព័ត៌មានជាតិ

ឃាត់ខ្លួនមន្ត្រីកងទ័ពអាកាសម្នាក់ ជាប់ ពាក់ព័ន្ធនឹងបទល្មើសរំលោភសេពសន្ធវៈ និង គំរាមកំហែងសម្លាប់ស្ត្រីម្នាក់ !

ភ្នំពេញ៖ កម្លាំងសមត្ថកិច្ចនគរបាលព្រហ្មទ័ណ្ឌកម្រិតស្រាល នៃ ស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ នៅថ្ងៃទី ២២ ខែ តុលា ឆ្នាំ ២០២១នេះ បានចាប់ឃាត់ខ្លួន មន្ត្រីកងទ័ពអាកាសម្នាក់ និង បានបញ្ជូនខ្លួន គាត់ ទៅកាន់សាលាដំបូងរាជធានីភ្នំពេញ ដើម្បីធ្វើការសាកសួរ ជាប់ពាក់ព័ន្ធនឹងការ គំរាមកំហែងថានឹងសម្លាប់ និងរំលោភសេពសន្ធវៈ ទៅលើស្ត្រីរងគ្រោះម្នាក់។

សមត្ថកិច្ចនគរបាលព្រហ្មទណ្ឌកម្រិតស្រាល បានអោយដឹងថា ជនសង្ស័យមានឈ្មោះ ឈ្មោះ អេង អូន ភេទ ប្រុស អាយុ ៤២ ឆ្នាំ មានមុខរបរជា មន្ត្រីយោធា បម្រើការនៅ កងទ័ពអាកាសកងកេងខេត្តព្រះសីហនុ។

សមត្ថកិច្ចនគរបាលបានបន្ថែមថា ឈ្មោះ អេង អូនត្រូវបានចាប់ឃាត់ខ្លួន ដោយអនុវត្តតាមដីការបស់បង្គាប់អោយនាំខ្លួន លោក ធាម ច័ន្ទពិសិដ្ឋ ជាចៅក្រមសើបសួរសាលាដំបូងរាជធានីភ្នំពេញ។

ឥឡូវនេះ ជនសង្ស័យកំពុងតែសាកសួរ នៅឯតុលាការនៅឡើយ៕

ដោយ រស្មី អាកាស

To Top