បរទេស ៖ រដ្ឋមន្ត្រីក្រសួងទេសចរណ៍ នៃប្រទេសគុយបា លោក Juan Carlos Carcia កាលពីថ្ងៃអង្គារម្សិលមិញ បានប្រកាសប្រទេសគុយបា បានដាក់ការព្យាករណ៍ថា វិស័យទេសចរណ៍ នឹងទទួលបានកំណើនឡើងវិញ ខ្លាំងក្នុងរដូវ peak season ក្នុងខែវិច្ឆិកាខាងមុខនេះ។
លោករដ្ឋមន្ត្រី ក៏ធ្លាប់បានបញ្ជាក់ដែរថា មកទល់នឹងពេលនេះ ពលរដ្ឋគុយបា ប្រមានជា៩០ភាគរយ មកហើយដែលទទួលបានការចាក់វ៉ាក់សាំង លើកទី១ ទៅហើយយ៉ាងហោចណាស ជាមួយនឹងវ៉ាក់សាំង ជាផលិតផលក្នុងស្រុក ហើយកំពុងដំណើរការត្រៀម ទទួលភ្ញៀវទេសចរណ៍អន្តរជាតិ ដែលចាក់វ៉ាក់សាំងរួចរាល់ ។
លោកបន្តថា ក្រុមការងារសុខាភិបាល នឹងធ្វើការងារ ដើម្បីធានាឲ្យបាននូវគោលការណ៍កូវីដ នៅគ្រប់សណ្ឋាគារទាំងអស់ ហើយត្រឹមថ្ងៃទី១៥ ខែវិច្ឆិកា ខាងមុខនេះភ្ញៀវអន្តរជាតិ នឹងអាចចាប់ផ្តើមធ្វើដំណើរ ចូលមកដល់ប្រទេសគុយបា ហើយ។
ដោយឡែក ចំពោះភ្ញៀវទេសចរណ៍ ដែលមិនមាន ចាក់វ៉ាក់សាំង នឹងត្រូវបង្ហាញនូវលិខិត ធ្វើតេស្ត PCR Test ជាមួយនឹងលទ្ធផលអវិជ្ជមាន ជាមុនមុនពេល៧២ម៉ោង ដែលត្រូវធ្វើដំនើរ មកដល់ប្រទេសគុយបា៕
ប្រែសម្រួល៖ស៊ុនលី