លោក Xi Jinping ប្រធានរដ្ឋ ចិន បានអញ្ជើញ ចូលរួមកិច្ចប្រជុំរំលឹក ខួបលើកទី ៥០ នៃ ការ ដែល សាធារណ រដ្ឋ ប្រជាមានិត ចិន ទទួល បាន អាសនៈស្របច្បាប់ឡើងវិញ ក្នុង អង្គការសហប្រជាជាតិនៅ ក្រុងប៉េកាំងកាលពីថ្ងៃទី ២៥ ខែតុលា និងបាន ថ្លែងសុន្ទរកថាគន្លឹះ ។
លោក Xi Jinping បានគូសបញ្ជាក់ ថា កាលពី ៥០ ឆ្នាំមុន មហាសន្និបាតអង្គការសហប្រជាជាតិលើកទី ២៦ បាន អនុម័ត សេចក្តី សម្រេច ចិត្តលេខ ២៧៥៨ ដោយសំឡេងភាគច្រើន លើសលប់ ដោយបានសម្រេចចិត្តផ្តល់ សិទ្ធិទាំងអស់ឡើង វិញ ដល់ សាធារណរដ្ឋប្រជាមានិតចិន នៅ ក្នុងអង្គការ សហប្រជាជាតិ និងទទួលស្គាល់ថា សាធារណរដ្ឋ ប្រជាមានិតចិន គឺជាតំណាងស្របច្បាប់ តែមួយគត់ របស់ប្រទេសចិន នៅក្នុងអង្គការសហប្រជាជាតិ ។ នេះ ជាជោគជ័យ សម្រាប់ប្រជាជនចិន ហើយ ក៏ ជាជោគជ័យ សម្រាប់ប្រជាជន គ្រប់ប្រទេសលើ ពិភពលោកផងដែរ !
លោក Xi Jinping បានគូសបញ្ជាក់ថា ការដែល ប្រទេស ចិន ថ្មី ទទួល បាន អាសនៈស្របច្បាប់ឡើងវិញ របស់ប្រទេសចិនថ្មី ក្នុងអង្គការសហប្រជាជាតិ គឺជាព្រឹត្តិការណ៍ដ៏សំខាន់មួយនៅលើ ពិភពលោក ក៏ដូចជាព្រឹត្តិការណ៍ដ៏សំខាន់មួយនៃអង្គការសហប្រជាជាតិផងដែរ ។ នេះ ជា មិទ្ធ ផល នៃ កិច្ច ខិត ខំ ប្រឹង ប្រែងរួមគ្នា របស់ប្រទេស ដែល ស្រឡាញ់ សន្តិភាព និង យុត្តិធម៌ ទាំង អស់នៅលើ ពិភពលោក ។ នេះ គឺជា សញ្ញាបង្ហាញថា ប្រជាជនចិន ដែលមាន ចំនួនមួយ ភាគបួន នៃ ចំនួនប្រជាជនសរុប លើ ពិភពលោក បានឈាន ចូល ឆាក អង្គការសហប្រជាជាតិឡើង វិញដែលមាន សារៈសំខាន់ ខ្លាំងណាស់ សម្រាប់ ប្រទេសចិននិង ពិភពលោក៕
ដោយៈ វិទ្យុ មិត្តភាពកម្ពុជា ចិន