ក្នុងឱកាស ដែលប៉ុស្តិ៍ទូរទស្សន៍ អូឡាំពិក និងបណ្តាញឌីជីថល នៃប៉ុស្តិ៍ទូរទស្សន៍អូឡាំពិក របស់អគ្គស្ថានីយវិទ្យុ និងទូរទស្សន៍មជ្ឈិមចិន ចាប់ផ្តើមចាក់ផ្សាយ និងដាក់ឱ្យប្រើប្រាស់ លោក Xi Jinping អគ្គលេខាធិការ នៃគណៈកម្មាធិការមជ្ឈិមបក្ស កុម្មុយនិស្តចិន ប្រធានរដ្ឋចិន និងជាប្រធានគណៈកម្មាធិការ យោធាមជ្ឈិមចិន បានផ្ញើសារលិខិតសម្តែង ការអបអរសាទរយ៉ាងកក់ក្តៅ ។
ថ្លែងក្នុងសារលិខិត លោក Xi Jinping បានគូសបញ្ជាក់ថា ជាង១០០ថ្ងៃទៀត ការប្រកួតកីឡាអូឡាំពិក រដូវរងាក្រុងប៉េកាំង នឹងសម្ពោធបើក ។ រំពឹងទុកថា អ្នកទាំងអស់គ្នា នឹងប្រកាន់ខ្ជាប់ឥរិយាបថ ត្រឹមត្រូវ និង ច្នៃប្រឌិតថ្មី ក្នុងន័យបង្ហាញពីដំណើរ តស៊ូព្យាយាម របស់កីឡាករ នៃវិញ្ញាសាកីឡាលើទឹកកក របស់ប្រទេសចិន និងបណ្តាប្រទេសនានា លើពិភពលោក ដែលធ្វើការ ខិតខំប្រឹងប្រែង ឥតឈប់ឈរ និងយកឈ្នះលើខ្លួនឯង ព្រមនិងអធិប្បាយ ឱ្យបានស៊ីជម្រៅនូវទស្សនៈរៀបចំការ ប្រកួតកីឡាអូឡាំពិក ពោលគឺបៃតង ចែករំលែក បើកទូលាយ និងស្អាតស្អំ ដើម្បីបង្ហាញ ពីទំព័រអូឡាំពិកថ្មី នៃការប្រកួតកីឡាអូឡាំពិក រដូវរងានិងការប្រកួតកីឡា ប៉ារ៉ាឡាំពិក នៃក្រុងប៉េកាំងដែលប្រកបដោយភាព ទាក់ទាញ វិសាមញ្ញនិង មានភាពអស្ចារ្យ ៕