បរទេស: ទីភ្នាក់ងារចិនស៊ិនហួ ចេញផ្សាយនៅថ្ងៃអង្គារ ទី២៤ ខែធ្នូបានសរសេរថា
អាជ្ញាធរមីយ៉ាន់ម៉ា បានធ្វើការរឹបអូសឈើហ៊ុបខុសច្បាប់ ចំនួនប្រមាណជា ៤៤៣៤តោន នៅទូទាំងប្រទេស រហូតមកដល់ពេលនេះ គិតចាប់ពីដើមខែតុលាមក។
រដ្ឋមន្រ្តីក្រសួងធនធានទឹក និងអភិរក្សបរិស្ថានលោក U Ohn Win បានថ្លែងកាលពីថ្ងៃចន្ទថា ក្នុងអំឡុងពេលដូចគ្នានេះដែរជនល្មើស ៥៦៣ នាក់ ត្រូវបានចាប់ខ្លួននិងចោទប្រកាន់ ពីបទពាក់ព័ន្ធនិងក៏ដូចជា មានការរឹបអូសបានយានយន្ត និងគ្រឿងយន្តចំនួនទៅដល់ ៣៥៧គ្រឿងផងដែរ។
គួរឲ្យដឹងដែរថា ចាប់ពីឆ្នាំ២០១៦ ដល់ខែវិច្ឆិកា ឆ្នាំ២០១៩ ក្នុងអំឡុងពេលកាន់អំណាច របស់រដ្ឋាភិបាលដែលកំពុង កាន់អំណាចបច្ចុប្បន្ននេះ ឈើហ៊ុបខុសច្បាប់ចំនួនជាង ១៦៥៥១១ តោន ហើយដែលត្រូវបានរឹបអូសរួម ជាមួយយានយន្តនិងគ្រឿងម៉ាស៊ីនចំនួន ១១០៤៥គ្រឿងនិងជនល្មើសចំនួន ២៣៦១០នាក់ ៕
ប្រែសម្រួល: ស៊ុន លី