ភ្នំពេញ៖ រដ្ឋបាលរាជធានីភ្នំពេញ បានសម្រេចហាមធ្វើចរាចរណ៍ ចំពោះរថយន្តធុនធំដឹកធ្ងន់ៗ ឆ្លងកាត់ផ្លូវលេខ២០អា ចាប់ពីយប់ថ្ងៃទី២៥ តុលា តែអាចធ្វើចរាចរណ៍ បានចំពោះរថយន្តធន់តូច និងម៉ូតូ ។
ការសម្រេចបែបនេះ ខណៈលោកឃួង ស្រេង អភិបាលរាជធានីភ្នំពេញ និងលោក លឹម គានហោ រដ្ឋមន្ត្រីក្រសួងធនធានទឹក និងឧតុនិយម ចុះពិនិត្យស្ថានភាពទឹកទាំងយប់ កាលពីយប់មិញនេះ ។
កំណាត់ផ្លូវលេខ២០អា ដែលត្រូវបិទនេះ ចាប់ពីរង្វង់មូលកួរស្រូវ ឆ្លងកាត់សង្កាត់ រលួស និងសង្កាត់គងណយ ខណ្ឌដង្កោ ទៅផ្សារកន្ទួត ស្រុកកណ្ដាលស្ទឹង ខេត្តកណ្តាល ហើយការសម្រេចមិនឲ្យ ធ្វើចរាចរណ៍ចំពោះឡានធំដឹកទំនិញ ឆ្លងកាត់ផ្លូវលេខ២០អានេះ ដោយសារស្ថានភាពទឹកជំនន់ទឹកភ្លៀង ហក់ឡើងខ្លាំង និងហូរកាត់កំណាត់ផ្លូវមួយនេះហើយ ។
ប៉ុន្តែតែទោះបីជាយ៉ាងណាក្តី នៅម៉ោង១១យប់នេះ លឹម គានហោ បានសម្រេចបិទទ្វារទឹកជាច្រើន នៅខេត្តកំពង់ស្ពឺ ដើម្បីកាត់បន្ថាយការ លិចលង់ខ្លាំងនៅយប់នេះ៕