ព័ត៌មានជាតិ

លោកស្រី Peng Liyuan ផ្ញើសារលិខិតសាទរដល់ពិធីសម្ពោធវិទ្យាស្ថាន Juilliard នៅក្រុងធៀនជីន

ភ្នំពេញ៖ ថ្ងៃទី២៦ ខែតុលា លោកស្រី Peng Liyuan ភរិយារបស់លោកប្រធានរដ្ឋចិន ស៊ី ជីនពីង  បានផ្ញើសារលិខិតសាទរដល់ពិធី សម្ពោធដាក់អោយប្រើប្រាស់វិទ្យាស្ថាន Juilliard នៅក្រុងធៀនជីន ។

 ថ្លែងក្នុងសារលិខិតលោកស្រី Peng Liyuan បានលើកឡើងថា ក្រោមការខិតខំប្រឹង ប្រែងរួមរបស់ភាគីទាំងពីរចិន និងអាមេរិក វិទ្យាស្ថានតន្ត្រី ក្រុងធៀនជីន និងវិទ្យាស្ថាន Juilliard របស់អាមេរិក បានធ្វើកិច្ចសហប្រតិបត្តិការដើម្បីបង្កើតវិទ្យាស្ថាន តន្ត្រីដែលមានកម្រិតវិចិត្រសិល្បៈខ្ពស់ ។ សិល្បៈជាស្ពានដែលអាចឆ្លងដែននិងតភ្ជាប់ដួងចិត្តរបស់ប្រជាជន ។ ភាគីទាំងពីរចិន និងអាមេរិក បង្កើនកិច្ចសហប្រតិបតិ្តការ លើវិស័យអប់រំវាមានអំណោយផលដល់ការបណ្តុះបណ្តាល ធនធានមនុស្សកាន់តែច្រើនបង្កើនការ ផ្លាស់ប្តូរ និងរៀនសូត្រវប្បធម៌ គ្នាទៅវិញទៅមកក៏ដូចជា ផ្សព្វផ្សាយសិល្បៈនិងមិត្តភាព ។ រំពឹង ទុកថា ចិននិងអាមេរិកអាចធ្វើការផ្លាស់ប្តូរខាងវប្បធម៌មនុស្សជាតិ ឱ្យបានកាន់តែទូលំទូលាយក្នុងន័យជំរុញ ប្រជាជននៃប្រទេស ទាំងពីរយល់ដឹងគ្នាទៅវិញទៅមក  និងបំពេញបន្ថែមកម្លាំង ចលករដល់ ចំណងមិត្តភាពរវាងប្រជាជន នៃប្រទេសទាំងពីរ ។

 សូមបញ្ជាក់ថា វិទ្យាស្ថានតន្ត្រី ក្រុងធៀនជីន និងវិទ្យាស្ថាន Juilliard របស់អាមេរិក បានធ្វើកិច្ចសហប្រតិបត្តិការដើម្បីបង្កើត វិទ្យាស្ថាន Juilliard ក្រុងធៀនជីន និង វិទ្យាស្ថាសិក្សាស្រាវជ្រាវនៃវិទ្យាស្ថាន តន្ត្រីក្រុងធៀនជីន ពិធីកសាងរួចបានប្រារព្វធ្វើនៅក្រុង ធៀនជីន នៅថ្ងៃដដែល ៕

ដោយៈ វិទ្យុ មិត្តភាពកម្ពុជា ចិន

To Top