បរទេស៖ រដ្ឋាភិបាលទីក្រុងប៉ារីស ប្រទេសបារាំង នឹងចាប់ផ្តើមអនុវត្តវិធានការសងសឹក ប្រឆាំងនឹងចក្រភពអង់គ្លេស នៅដើមសប្តាហ៍ក្រោយ ប្រសិនបើស្ថានការណ៍ជុំវិញ ជម្លោះនេសាទទាក់ទងនឹង Brexit រវាងប្រទេសទាំងពីរ មិនមានភាពប្រសើរឡើងនោះទេ ។ នេះបើតាមរដ្ឋមន្ត្រីការបរទេសបារាំង ទទួលបន្ទុកកិច្ចការអឺរ៉ុបលោក Clément Beaune និងអ្នកនាំពាក្យរដ្ឋាភិបាលលោក Gabriel Attal បានព្រមាន។
យោងតាមសារព័ត៌មាន Sputnik ចេញផ្សាយនៅថ្ងៃទី២៧ ខែតុលា ឆ្នាំ២០២១ បានឱ្យដឹងថា លោកបានកត់សម្គាល់ថា វិធានការនេះអាចរួមបញ្ចូល “ប្រព័ន្ធពន្ធគយ និងការត្រួតពិនិត្យអនាម័យ” ដែលបាននាំចូលមកប្រទេសបារាំង ពីចក្រភពអង់គ្លេស ក៏ដូចជាការហាមឃាត់ លើការនេសាទសមុទ្រ។ បញ្ជីពេញលេញនៃទណ្ឌកម្ម ដែលអាចកើតមានគួរតែមាន នៅថ្ងៃទី២៨ ខែតុលា។
យ៉ាងណាក៏ដោយ មិនមែនទាំងអស់នឹង ចូលជាធរមាននៅដើមខែវិច្ឆិកានេះទេ ប៉ុន្តែវិធានការបន្ថែម អាចនឹងត្រូវដាក់ឧទាហរណ៍ លើការផ្គត់ផ្គង់អគ្គិសនីរបស់ ប្រទេសបារាំងទៅកាន់ចក្រភពអង់គ្លេស ប្រសិនបើទីក្រុងឡុងដ៍ មិនធ្វើសកម្មភាពអ្វីនោះទេ ៕
ប្រែសម្រួលៈ ណៃ តុលា