Covid-19

វ៉ាក់សាំងកម្ពុជា ប្រគល់ឲ្យវៀតណាម ឆ្ពោះបង្កើតភាពស៊ាំ ក្នុងសហគមន៍ ដើម្បីអាចជំរុញជាបណ្ដើរៗ នូវដំណើការសេដ្ឋកិច្ច

ភ្នំពេញ៖ លោកស្រី ឱ វណ្ណឌីន រដ្ឋលេខាធិការក្រសួងសុខាភិបាល និងជាប្រធានគណៈកម្មការ ចំពោះកិច្ចចាក់វ៉ាក់សាំងកូវីដ-១៩ ក្របខ័ណ្ឌទូទាំងប្រទេស បានថ្លែងថា វ៉ាក់សាំងកូវីដ-១៩ ចំនួន២០ម៉ឺនដូស របស់រាជរដ្ឋាភិបាល ប្រគល់ជូនវៀតណាម នាពេលនេះ គឺរួមចំណែកប្រយុទ្ធប្រឆាំងជំងឺកូវីដ ដើម្បីឆ្ពោះទៅបង្កើតភាពស៊ាំ ក្នុងសហគមន៍ ដែលអាចជំរុញជាបណ្ដើរៗ នៅដំណើរការសេដ្ឋកិច្ច។

ក្នុងពិធីប្រគល់វ៉ាក់សាំងស៊ីណូហ្វាម ចំនួន២០ម៉ឺនដូស របស់រាជរដ្ឋាភិបាលកម្ពុជា ជូនភាគីវៀតណាម នាថ្ងៃទី២៩ ខែតុលា ឆ្នាំ២០២១ លោកស្រី ឱ វណ្ណឌីន បានជឿជាក់ ក្រោមការដឹកនាំរបស់ រាជរដ្ឋាភិបាលកម្ពុជា និងវៀតណាម បានដាក់ចេញ នូវវិធានការគ្រប់ជ្រុងជ្រាយ និងវិធានការនានា ដើម្បីប្រយុទ្ធប្រឆាំងជំងឺកូវីដ-១៩រវាង ប្រទេសទាំងពីរ។

លោកស្រីបានបញ្ជាក់ថា «ជាពិសេស ការសម្រេចចិត្តត្រឹមត្រូវ ប្រកបដោយទឹកចិត្តមនុស្សធម៌ដ៏ពិតប្រាកដ និងការគិតគូដ៏ខ្ពស់បំផុត អំពីសុខភាព និងសុខុមាភាព នៃប្រជាជនប្រទេសជិតខាងកម្ពុជា របស់សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ដ្រីនៃកម្ពុជា និងការផ្ដល់ជូនសាធារណរដ្ឋ សង្គមនិយមវៀតណាម នូវវ៉ាក់សាំងកូវិដ-១៩ ចំនួន២០ម៉ឺនដូស នាពេលនេះ ជាសក្ខីភាពជាក់ស្ដែង នៃការចូលរួមចំណែក ជួយដល់ការទប់ស្កាត់ការរាតត្បាត នៃជំងឺកូវីដ-១៩ របស់រាជរដ្ឋាភិបាលកម្ពុជា រួមគ្នាជាមួយរដ្ឋាភិបាលវៀតណាម ឆ្ពោះទៅការបង្កើតបាននូវភាពស៊ាំបុគ្គល និងភាពស៊ាំសហមគ ដែលអាចជំរុញនៃការស្ការជាការបណ្ដើរៗ នៅដំណើរការសង្គមសេដ្ឋកិច្ច និងឈានទៅរកការរស់នៅ គន្លងប្រក្រកីភាពថ្មី»។

លោកស្រី ក៏បានសង្ឃឹមថា ជំនួយវ៉ាក់សាំងកូវីដ-១៩ នាពេលនេះ នឹងអាចជួយសម្រាល ការលំបាករបស់វៀតណាម បានមួយកម្រិត ដើម្បីប្រយុទ្ធនឹងជំងឺកូវីដ-១៩ សម្រាប់សុខភាព ប្រជាជនវៀតណាម»។

លោកស្រីបានរំលឹកថា ដូចប្រសាសន៍របស់សម្ដេចតេជោ ហ៊ុន សែន ដែលតែងតែលើកឡើងថា «កម្ពុជា ជាប្រទេសតូចតាច តែមានបេះដូងធំទូលាយ» ដូច្នេះការសម្រេចចិត្ត ផ្ដល់វ៉ាក់សាំងកូវីដ-១៩ ជូនវៀតណាម នាពេលនេះ គឺសក្ខីភាពបញ្ជាក់ ពីសណ្ដាញចិត្តល្អប្រពៃ និងទូលំទូលាយរបស់សម្ដេចតេជោ ។

នាឱកាសនោះ លោក ជិន វ៉ាន់ធួន អនុរដ្ឋមន្រ្តី ក្រសួងសុខាភិបាលវៀតណាម បានថ្លែងអំណរគុណចំពោះប្រជាជន និងរាជរដ្ឋាភិបាលកម្ពុជា ដែលបានផ្តល់ជំនួយមនុស្សធម៌ វ៉ាក់សាំងប្រឆាំងកូវីដ-១៩ ចំនួន២០ម៉ឺនដូសនេះ ខណៈជំនួយនេះបានបង្ហាញ ពីសក្ខីភាពរបស់កម្ពុជា ក្នុងការជួយដល់រដ្ឋាភិបាល និងប្រជាជនវៀតណាម ក្នុងការកាត់បន្ថយការឆ្លងនូវជំងឺកូវីដ-១៩៕

To Top