ព័ត៌មានអន្តរជាតិ

កក្រើកឡើងវិញហើយ! ឥណ្ឌា មានអ្នកឆ្លងជំងឺកូវីដ-១៩ថ្មីជាង១៤.០០០នាក់

ញ៉ូដេលី៖ ទីភ្នាក់ងារព័ត៌មានចិន ស៊ិនហួ បានចុះផ្សាយនៅថ្ងៃទី៣០ ខែតុលា ឆ្នាំ២០២១ថា ទិន្នន័យចុងក្រោយរបស់ក្រសួង សុខាភិបាលសហព័ន្ធ បានបង្ហាញឲ្យដឹងថា សរុបអ្នកឆ្លងជំងឺកូវីដ១៩ របស់ប្រទេសឥណ្ឌា បានកើនឡើង ដល់៣៤.២៦០.៤៧០នាក់ គិតត្រឹមថ្ងៃសៅរ៍នេះ ខណៈដែលអ្នកឆ្លងជំងឺថ្មីត្រូវបានចុះក្នុងបញ្ជី មានចំនួន១៤.៣១៣នាក់ គិតក្នុង រយៈពេល២៤ម៉ោងកន្លងទៅនេះនៅទូទាំងប្រទេស ។

ក្រៅពីនេះ ចំនួន៥៤៩នាក់ បានស្លាប់បន្ថែមទៀត ត្រូវបានកត់ត្រាចាប់តាំង ពីព្រឹកថ្ងៃសុក្រ ដែលនាំឲ្យចំនួន អ្នកស្លាប់កើនឡើងដល់ ៤៥៧.៧៤០នាក់ ។

ក្រសួងបានឲ្យដឹងថា ភាគច្រើននៃអ្នកស្លាប់ ចំនួន៤៧១នាក់ ត្រូវបានគេរាយការណ៍ថា មកពីភាគខាងត្បូងរដ្ឋ Kerala ។ “ការស្លាប់លើសពី៧០ភាគរយដោយសារភាពមិនប្រក្រតី” ។

បច្ចុប្បន្ននេះ មានអ្នកជំងឺកំពុងបន្តព្យាបាល ចំនួន១៦១.៥៥៥នាក់នៅក្នុងប្រទេសនេះ ជាមួយគ្នានេះដែរបានកើនឡើង២២១នាក់ ក្នុងអំឡុងពេលនេះ ។

សរុបពលរដ្ឋចំនួន៣៣.៦៤១.១៧៥នាក់ បានជាសះស្បើយពីជំងឺ ដោយបានចាកចេញពីមន្ទីរពេទ្យ ជាមួយគ្នានេះដែរ អ្នកជំងឺបន្ថែមទៀតចំនួន១៣.៥៤៣នាក់បានជាសះស្បើយពីជំងឺ ៕

ដោយ៖ ម៉ៅ បុប្ផាមករា

To Top