ព័ត៌មានជាតិ

អគ្គនាយក ប.ស.ស. ចូលរួម​គោរពវិញ្ញាណក្ខន្ធ លោក អ៊ុំ មាន រដ្ឋលេខាធិការ​ ក្រសួងការងារ និងបណ្ដុះបណ្ដាលវិជ្ជាជីវៈ

លោក អ៊ុក សមវិទ្យា ប្រតិភូរាជរដ្ឋាភិបាល ទទួល​បន្ទុកជាអគ្គនាយក ប.ស.ស. ព្រមទាំងថ្នាក់ដឹកនាំ និងមន្ត្រីរាជការ នៃ ប.ស.ស. នាព្រឹកថ្ងៃទី៣១ ខែតុលា ឆ្នាំ២០២១ នេះបានអញ្ជើញចូលរួម​ គោរពវិញ្ញាណក្ខន្ធ លោក អ៊ុំ មាន រដ្ឋលេខាធិការក្រសួងការងារ និងបណ្ដុះបណ្ដាលវិជ្ជាជីវៈ ដែលទទួលមរណភាព នៅវេលាម៉ោង ៣៖១៦ នាទីទាបភ្លឺ ថ្ងៃទី៣០ ខែតុលា ឆ្នាំ២០២១ ក្នុងជន្មាយុ៧៦ឆ្នាំ ដោយរោគាពាធ។

ជាមួយនឹងទុក្ខដ៏ក្រៀមក្រំនេះ លោកអគ្គនាយក ព្រមទាំងថ្នាក់ដឹកនាំ និងមន្រ្តីរាជការ នៃ ប.ស.ស. ទាំងអស់ បានសម្តែងនូវសមានទុក្ខសោកស្តាយ​ អាឡោះអាល័យក្រៃលែង និងចូលរួមរំលែកនូវមរណទុក្ខ ជាមួយក្រុមគ្រួសារ បងប្អូនកូនចៅទាំងអស់ ចំពោះការបាត់បង់ នូវឪពុកបង្កើត ឪពុកក្មេក និងជីតាជាទីគោរពស្រលាញ់ របស់ក្រុមគ្រួសារ ដែលបានចិញ្ចឹមបីបាច់ថែរក្សា អប់រំទូន្មានកូនចៅ ប្រកបដោយព្រហ្មវិហារធម៌ ដោយសោកស្តាយជាទីបំផុត ។

លោកអគ្គនាយក ព្រមទាំងថ្នាក់ដឹកនាំ និងមន្រ្តីរាជការ នៃ ប.ស.ស. ទាំងអស់ បានធ្វើការឧទ្ទិសបួងសួង​ ដល់ដួងវិញ្ញាណក្ខន្ធ លោក អ៊ុំ មាន បានចាប់បដិសន្ធិ​ក្នុងឋានសុគតិភព កុំបីឃ្លៀងឃ្លាតឡើយ៕

To Top