ព័ត៌មានអន្តរជាតិ

កូរ៉េខាងត្បូង និងអាមេរិក ធ្វើសមយុទ្ធយោធា ស្ងាត់ៗ នៅថ្ងៃចន្ទនេះ

សេអ៊ូល ៖ មន្ត្រីយោធា របស់ប្រទេសកូរ៉េខាងត្បូង នៅថ្ងៃចន្ទនេះ បានអះអាងថា ប្រទេសអាមេរិក និងកូរ៉េខាងត្បូង បានចាប់ផ្តើមធ្វើសមយុទ្ធយោធា ដែនអាកាសមួយ ទោះបីជាកំពុងស្ថិត នៅក្នុងភាពតានតឹង ជាមួយនឹងកូរ៉េខាងជើងក្តី ពាក់ព័ន្ធទៅនឹងកម្មវិធីធ្វើតេស្ត មីស៊ីល និងកិច្ចការងារ ដើម្បីអាចជួបពិភាក្សាគ្នា ជាថ្មីអំពីកម្មវិធី នុយក្លេអ៊ែរ។

សមយុទ្ធយោធា ដែលធ្លាប់ធ្វើឡើង ពីលើកមុនម្តងហើយនោះ និងត្រូវបានគេស្គាល់ឈ្មោះថា Vigilant Ace គឺជាសមយុទ្ធ ដែលធ្លាប់មានការចូលរួម ពីសំណាក់កងកម្លាំង យោធា រាប់ពាន់នាក់ព្រមទាំង យន្តហោះចម្បាំងបច្ចេកវិទ្យា ចុងក្រោយរាប់រយគ្រឿង ព្រមទាំងយន្តហោះទំលាក់គ្រាប់បែកផងដែរ។

ប៉ុន្តែកម្មវិធី សមយុទ្ធយោធា មួយនេះត្រូវបានភាគីទាំងពីរ បានសង្រួមមកកាន់តែតូចវិញ គិតចាប់តាំងតែពីឆ្នាំ២០១៧ មកម្ល៉េះ ដោយសារតែមើលឃើញថា វានឹងអាចជួយសម្រួល ដល់កិច្ចការងារពិភាក្សា ជាមួយនឹងប្រទេស កូរ៉េខាងជើង។

ទោះបីជាមិន បានប្រកាសជាផ្លូវការក្តី គេមើលឃើញ ថា សមយុទ្ធយោធានេះ នឹងធ្វើឡើងក្នុងរយៈពេល៥ ថ្ងៃគិតចាប់ពីថ្ងៃចន្ទនឹងមានការចូលរួម ពីសំណាក់យន្តហោះចម្បាំង ជាង១០០គ្រឿង បូករួមទាំងយន្តហោះ F-15K និង KF-16របស់កូរ៉េ និង យន្តហោះ F-16របស់អាមេរិកផងដែរ៕

ប្រែសម្រួល៖ស៊ុនលី

To Top