ព័ត៌មានអន្តរជាតិ

វៀតណាម កំពុងនិយាយគ្នា ជាមួយអ៊ីរ៉ង់ ជុំវិញរឿងនាវាដឹកប្រេង ត្រូវរឹបអូស

បរទេស៖ ប្រទេសវៀតណាម នៅក្នុងថ្ងៃព្រហស្បតិ៍នេះ បាននិយាយប្រាប់ថា ខ្លួនកំពុងតែធ្វើការពិភាក្សាគ្នា ជាមួយប្រទេសអ៊ីរ៉ង់ ដើម្បីសម្រេចវាសនា នាវាដឹកប្រេងមួយគ្រឿង ដែលត្រូវរឹបអូសនៅក្នុងតំបន់ឈូងសមុទ្រ បង្កឲ្យមានជម្លោះការទូតកាន់តែក្តៅ រវាងទីក្រុងវ៉ាស៊ីនតោន និងទីក្រុងតេអេរ៉ង់។

យោងតាមសេចក្តីរាយការណ៍មួយ ដែលចេញផ្សាយដោយ ទីភ្នាក់ងារសារព័ត៌មាន BARRRON’s នៅថ្ងៃទី០៤ ខែវិច្ឆិកា ឆ្នាំ២០២១ បានឲ្យដឹងថា ប្រទេសអ៊ីរ៉ង់ និងសហរដ្ឋអាមេរិក ផ្តល់នូវទស្សនកិច្ចផ្សេងគ្នាជាខ្លាំង ចំពោះអ្វីដែលបានកើតមានឡើង ចំ
ពោះនាវា MV Sothys ដែលជានាវាបំពាក់ទង់វៀតណាម នៅសមុទ្រអូម៉ង់ កាលពីសប្ដាហ៍មុន។

កងកម្លាំងការពារបដិវត្តន៍នៃប្រទេសអ៊ីរ៉ង់ បាននិយាយប្រាប់ថា ពួកគបានរារាំងការប៉ុនប៉ង របស់កងទ័ពជើងទឹកអាមេរិក ក្នុងការរឹបអូសនាវាដឹកប្រេងរបស់ខ្លួន ប៉ុន្តែមន្ត្រីការពារជាតិសហរដ្ឋអាមេរិក បានបដិសេធចំពោះការអះអាងនោះ និងបាននិយាយថា ប្រទេសអ៊ីរ៉ង់បានរឹបអូស នាវាដឹកប្រេងនាំយកចូល ទៅក្នុងដែនទឹកខ្លួន។

ក្រសួងការបរទេស នៃប្រទេសវៀតណាម បាននិយាយប្រាប់អ្នកសារព័ត៌មាន នៅថ្ងៃព្រហស្បតិ៍នេះថា ខ្លួននឹងធ្វើការងារយ៉ាងជិតស្និទ្ធ ជាមួយអាជ្ញាធរមានសមត្ថកិច្ចអ៊ីរ៉ង់ ដើម្បីដោះស្រាយបញ្ហានេះ និងបាននិយាយថា កាពីទែននាវានោះ បានធ្វើការបញ្ជាក់ដល់ស្ថានទូតវៀតណាម ប្រចាំនៅទីក្រុងតេអេរ៉ង់ កាលពីថ្ងៃទី២៧ ខែតុលាថា បុគ្គលិកលើនាវាទាំងអស់ ២៦នាក់ គឺមានសុខភាពល្អ និងទទួលបានការ យកចិត្តទុកដាក់យ៉ាងល្អ៕ ប្រែសម្រួល៖ប៉ាង កុង


Warning: Attempt to read property "term_id" on false in /var/www/dap-news.com/htdocs/wp-content/themes/flex-mag/functions.php on line 999
To Top