ភ្នំពេញ៖ លោក សយ សុភាព អគ្គនាយមជ្ឃមណ្ឌលសារព័ត៍មានដើមអម្ពិល បានថ្លែងអំណរគុណចំពោះបណ្ឌិតសភាចារ្យ រស់ ចន្រ្តាបុត្រ សាស្រ្តាចារ្យវិទ្យាសាស្រ្តនយោបាយ ដែលបានផ្ដល់នូវសៀវភៅ “ប្រាសាទព្រះវិហារ មោទនភាពជាតិខ្មែរ” សម្រាប់ធ្វើការសិក្សាស្រាវជ្រាវ និងសម្រាប់ការពិចារណា នាពេលបច្ចុប្បន្ន និងទៅអនាគត។
លោកបានឲ្យដឹងថា មិនមែនតែសម្រាប់សៀវភៅមួយក្បាលនេះទេ កន្លងមកលោកបណ្ឌិតធ្លាប់ ក៏ធ្លាប់ បានផ្ដល់នូវសៀវភៅ ជាច្រើន ហើយលោកក៏បានអានរួចអស់ហើយដែរ វាពិតជាមានសារៈសំខាន់ និងអត្ថប្រយោជន៍ខ្្លាំងណាស់ សម្រាប់លោកផ្ទាល់ ក្នុងការសិក្សាស្រាវជ្រាវបន្ថែម ៕