យប់ថ្ងៃទី ៦ ខែវិច្ឆិកា ក្នុងស្ទូឌីយោផ្សាយផ្ទាល់ លក់ទំនិញតាមអនឡាញពិសេស នៃពិព័រណ៍នាំចូលចិនអន្តរជាតិលើកទី ៤ របស់ APP ព័ត៌មាននៃអគ្គស្ថានីយវិទ្យុ និងទូរទស្សន៍មជ្ឈិមចិន គ្រាប់ pine nuts អាហ្វហ្កានីស្ថានចំនួន ១២ម៉ឺនកំប៉ុងត្រូវបានលក់ដាច់ ទាំងអស់ក្នុងរយៈពេល តែប៉ុន្មាននាទីប៉ុណ្ណោះ ។
ដំណឹងនេះរហូតដល់បានបណ្តាលឱ្យ មានការចាប់អារម្មណ៍និងពិភាក្សា យ៉ាងច្រើនលើបណ្តាញទំនាក់ទំនង សង្គមរបស់ចិននាយប់ថៃ្ងដដែលនោះ ។ អ្នកប្រើបណ្តាញអ៊ីនធើណេតចិន បានបង្ហោះសារថា “វាពិតជាល្អណាស់ដែលអាច ជួយមនុស្សដែលបានឆ្លងកាត់សង្គ្រាមរ៉ាំរ៉ៃ” “ទិញគ្រាប់ pine nuts ខ្លះនាយប់ថៃ្ងនេះ ប្រជាជនអាហ្វហ្កានីស្ថាន ពិតជាមិនងាយណាស់” ។ល។ ពាក្យសម្តី comment ទាំងនេះពោរពេញទៅដោយភាពកក់ក្តៅ ។
ឆ្នាំនេះ អាហ្វហ្កានីស្ថានបានប្រមូលផលគ្រាប់ pine nuts យ៉ាងច្រើន ប៉ុន្តែដោយសាររងផលប៉ះពាល់ ពីការរីករាលដាលនៃជំងឺកូវីដ ១៩ និងស្ថានការណ៍ក្នុងតំបន់ បានជាការលក់គ្រាប់ pine nuts កំពុងប្រឈមនឹងភាពលំបាក ។ ដោយឡែក ប្រទេសចិនបានបើក “របៀងតាមអាកាសនៃគ្រាប់ pine nuts” សម្រាប់កសិករអាហ្វហ្កានីស្ថាន ប្រការនេះធ្វើឱ្យគ្រាប់ pine nuts អាហ្វហ្កានីស្ថាន ដែលមានគុណភាពខ្ពស់មិនត្រឹមតែ បានចូលក្នុងហាងលក់ទំនិញ និងផ្សារទំនើបនៅតំបន់នានា នៃប្រទេសចិនប៉ុណ្ណោះទេ ថែមទាំងក៏បានលក់ក្នុងស្ទូឌីយោ ផ្សាយផ្ទាល់តាមអនឡាញពិសេស នៃពិព័រណ៍នាំចូលចិនអន្តរជាតិ លើកនេះផងដែរ ដែលធ្វើឱ្យផលិតផល បរទេសទទួលអារម្មណ៍ពីកម្លាំងទិញ យ៉ាងខ្លាំងក្លារបស់ទីផ្សារចិន និងភាពកក់ក្តៅរបស់អ្នកប្រើប្រាស់ចិន ។
តាមពិតទៅ គ្រាប់ pine nuts អាហ្វហ្កានីស្ថានចំនួន ១២ ម៉ឺនកំប៉ុងត្រូវបានលក់ដាច់ទាំងអស់ នេះមិនមែនជាការចៃដន្យនោះទេ តែគឺជាសមិទ្ធផលជាផ្លែផ្កានៃ វេទិកាលក់ផលិតផលដែលពិព័រណ៍ នាំចូលចិនអន្តរជាតិបានបង្កើត សម្រាប់ប្រទេសកំពុងអភិវឌ្ឍន៍ ជាពិសេសគឺប្រទេសមិន រីកលូតលាស់បំផុត ហើយក៏ជាលទ្ធផល ដ៏ចាំបាច់ដែលប្រទេសចិន ទទួលបានក្នុងការគាំពារ ពហុភាគីនិយមដ៏ពិតប្រាកដ និងរួមគ្នាចែករំលែកនូវកាលានុវត្តភាព ទីផ្សារជាមួយពិភពលោកផងដែរ ។
“ការចែករំលែកជាមួយគ្នា” គឺជាហ្សែនរបស់ពិព័រណ៍នាំចូល ចិនអន្តរជាតិតាំងពីកំណើតមក ។ ឆ្នាំនេះ សហគ្រាសចំនួនប្រហែល ៩០ ដែលមកពីប្រទេសមិន រីកលូតលាស់បំផុតចំនួន ៣៣ បានចូលរួមពិព័រណ៍លើកនេះ ។ ដូចគ្នានឹងឆ្នាំមុនៗទៀត នៅឆ្នាំនេះ ប្រទេសចិនក៏បានផ្តល់ភាព ងាយស្រួលយ៉ាងគ្រប់គ្រាន់ ដល់ការចូលរួមពិព័រណ៍របស់ សហគ្រាសទាំងនេះផងដែរ ។
ក្រៅពីនេះ ប្រទេសចិន ក៏បានជួយមជ្ឈមណ្ឌលពាណិជ្ជកម្មអន្តរជាតិ ដែលបានរួមគ្នាបង្កើត ដោយអង្គការសហប្រជាជាតិ និងអង្គការពាណិជ្ជកម្មពិភពលោក ឱ្យបង្កើតស្តង់តាំងពិព៍រណ៍ពិសេស នៅកន្លែងដាក់តាំងបង្ហាញម្ហូបអាហារ កសិផលនិងប្រដាប់ប្រើប្រាស់ ជាដើមដើម្បីដាក់តាំងបង្ហាញពី ផលិតផលមកពីបណ្តាប្រទេសអាហ្វ្រិក និងអាមេរិកឡាទីន ។ គ្មានអ្វីគួរឱ្យសង្ស័យឡើយ ពិព័រណ៍នាំចូលចិនអន្តរជាតិ បានជំរុញផលិតផលរបស់ ប្រទេសមិនរីកលូតលាស់បំផុត ឱ្យចូលក្នុងទីផ្សារចិនយ៉ាងឆាប់រហ័ស ។
អ្វីដែលសំខាន់ជាងនេះទៅទៀត គឺ ពិព័រណ៍នាំចូលចិនអន្តរជាតិ បានផ្តល់នូវវេទិកាដ៏មានតម្លៃ សម្រាប់ឱ្យប្រទេសមិនរីកលូតលាស់ បំផុតរួមបញ្ជូលទៅក្នុងប្រព័ន្ធ ពាណិជ្ជកម្មពហុភាគី ។ យោងតាមតម្រូវការរបស់ ប្រទេសដែលចូលរួមពិព័រណ៍ ជាពិសេសគឺប្រទេស មិនរីកលូតលាស់បំផុត ប្រទេសចិនបានរៀបចំ ដោយចំគោលដៅនូវសកម្មភាព សេដ្ឋកិច្ចនិងពាណិជ្ជកម្មមួយចំនួន ដូចជា កិច្ចប្រជុំតភ្ជាប់គ្នារវាង ការផ្គត់ផ្គង់និងតម្រូវការ កិច្ចប្រជុំពិភាក្សាគ្នាអំពីការជួញដូរ និងកិច្ចប្រជុំបកស្រាយ អំពីការវិនិយោគជាដើម ហើយបានបង្កើតជាវេទិកា ជួញដូរតាមអនឡាញ និងនៅកន្លែងផ្ទាល់ដោយស៊ីសង្វាក់គ្នា ដើម្បីបំពេញតាមតម្រូវការ របស់ពួកគេដោយចំគោលដៅ ។
អាចប៉ាន់ប្រមាណថា នៅប្រទេសចិនដែលបានពង្រីក ការបើកទូលាយប្រកបដោយ កម្រិតខ្ពស់យ៉ាងមុតមាំមិនងាករេក នៅអង្គភាពសេដ្ឋកិច្ចធំទីពីរ នៅលើពិភពលោកដែលតែងតែ ធ្វើការខិតខំប្រឹងប្រែង ដើម្បីការអភិវឌ្ឍជាមួយគ្នា រឿងរ៉ាវស្តីពី”គ្រាប់ pine nuts អាហ្វហ្កានីស្ថានត្រូវ បានលក់ដាច់ទាំងអស់” គឺគ្រាន់តែជាការចាប់ផ្តើមប៉ុណ្ណោះ ៕