ព័ត៌មានអន្តរជាតិ

អ្នកជំនាញ យូអិន ជំរុញឲ្យសិង្ហបុរី បញ្ឈប់ការប្រហារ ជីវិតរបស់ម៉ាឡេស៊ី

បរទេស ៖ ក្រុមអ្នកជំនាញសិទ្ធិមនុស្ស របស់អង្គការសហប្រជាជាតិ នាពេលថ្មីៗនេះ បានអំពាវនាវ ឲ្យប្រទេសសិង្ហបុរី បញ្ឈប់ការប្រហារ ជីវិតមួយ ដែលធ្វើឡើង នៅក្នុងសប្ដាហ៍នេះ ចំពោះជនជាតិម៉ាឡេស៊ីមួយរូប ដែលរត់ពន្ធថ្នាំ ចូលក្នុងប្រទេសសិង្ហបុរី ដោយផ្អែកលើគាត់ ពិការផ្នែកស្មារតី ។

តាមសេចក្តីរាយការណ៍មួយ ដែលចេញផ្សាយនៅថ្ងៃទី០៩ ខែវិច្ឆិកា ឆ្នាំ២០២១ បានឲ្យដឹងថា លោក Nagaenthran Dharmalingam មានវ័យ៣៣ឆ្នាំ ត្រូវបានគេគ្រោងព្យួរក នៅថ្ងៃពុធស្អែកនេះ ប៉ុន្តែតុលាការបានព្យួរសំណុំរឿង ប្រហារជីវិតនេះទុក ដើម្បីរង់ចាំបណ្តឹងឧទ្ធរណ៍ ដែលបើកសវនាការ នៅថ្ងៃអង្គារនេះ។

គួរបញ្ជាក់ថា តុលាការនៅក្នុងប្រទេសម៉ាឡេស៊ី កាលពីមុន បានធ្វើការបដិសេធ ចំពោះការអះអាងមួយដែលថា ការព្យួរកលោក Nagaenthran Dharmalingam នោះ នឹងបំពានរដ្ឋធម្មនុញ្ញ របស់ប្រទេសសិង្ហបុរី ព្រោះតែលោកមានពិការភាព ផ្នែកស្មារតី។

នៅក្នុងសេចក្តីថ្លែងការណ៍មួយ អ្នកជំនាញសិទ្ធិមនុស្ស របស់អង្គការសហប្រជាជាតិ បាននិយាយយ៉ាងដូច្នេះថា “យើងមានក្តីព្រួយបារម្ភជាខ្លាំងថា ប្រសិនបើបណ្ដឹងឧទ្ធរណ៍ ត្រូវបានច្រានចោលនោះ លោកអាចនឹងនៅតែត្រូវគេធ្វើការ ប្រហារជីវិតភ្លាមៗ”៕
ប្រែសម្រួល៖ប៉ាង កុង


Warning: Attempt to read property "term_id" on false in /var/www/dap-news.com/htdocs/wp-content/themes/flex-mag/functions.php on line 999
To Top