ភ្នំពេញ៖ ស្ថានទូតចិនប្រចាំកម្ពុជា នៅយប់ថ្ងៃទី៩ ខែវិច្ឆិកា ឆ្នាំ២០២១នេះ បានឱ្យដឹងថា ប្រទេសចិន គឺជាទីផ្សារនាំចេញ អង្ករធំជាងគេ សម្រាប់កម្ពុជា ដោយក្នុងរយៈពេល១០ខែ ឆ្នាំ២០២១នេះ កម្ពុជានាំចេញអង្ករ ទៅកាន់ប្រទេសចិនមានចំនួន២២.៩ម៉ឺនតោន ស្មើនឹង៤៩.៨%នៃទំហំនាំចេញសរុប។
នៅលើគេហទំព័រហ្វេសប៊ុក របស់ ស្ថានទូតចិនប្រចាំកម្ពុជា បានលើកឡើងយ៉ាងដូច្នេះថា «ថ្មីៗនេះ យោងតាមទិន្នន័យរបស់សហព័ន្ធស្រូវអង្ករកម្ពុជាបានបង្ហាញថា នា១០ខែដំបូងឆ្នាំ២០២១នេះ បរិមាណនាំចេញអង្ករកម្ពុជាទៅកាន់ក្រៅប្រទេសមានចំនួនប្រមាណ៤៦ម៉ឺនតោន ស្មើនឹង៣២៣លានដុល្លារអាមេរិក។ ក្នុងនោះបរិមាណនៃការនាំចេញទៅកាន់ប្រទេសចិនមានចំនួន២២.៩ម៉ឺនតោន ស្មើនឹង៤៩.៨%នៃទំហំនាំចេញសរុប។ ប្រទេសចិនគឺជាទីផ្សារនាំចេញ អង្ករធំជាងគេ សម្រាប់កម្ពុជា»។