ព័ត៌មានអន្តរជាតិ

នីហ្សេរីយ៉ា​ ៖ ​អ្នកទោស ជាង៣០០០នាក់ បំបែកគុក រត់មិនទាន់ចាប់ខ្លួន ត្រឡប់វិញនៅឡើយ

បរទេស ៖ រដ្ឋាភិបាល នៃប្រទេសនីហ្សេរីយ៉ា នៅថ្ងៃនេះ បានប្រកាសថា អ្នកទោសប្រមាណ ជាជាង៣០០០នាក់ ដែលបានបំបែកគុករត់គេចខ្លួនកន្លងមក នៅមិនទាន់ត្រូវបានចាប់ខ្លួន ត្រឡប់មកវិញនៅឡើយ។

អ្នកទោសសរុប ប្រមាណជា៤៨៦០នាក់ ធ្លាប់បានបំបែកគុករត់គេចខ្លួន ក្នុងព្រឹត្តិការណ៍ គេចខ្លួនដ៏ធំបំផុត មួយកាលពីឆ្នាំ ទៅប៉ុន្តែក្នុងនោះមានតែ៩៨៤នាក់ប៉ុណ្ណោះ ដែលត្រូវបានចាប់ខ្លួនត្រឡព់មកវិញ ហើយចំនួនប្រមាណជា៣៨៧៦នាក់ទៀតនៅ
កំពុងបន្តគេចខ្លួននៅឡើយ ។

សេចក្តីប្រកាសដែលត្រូវបានធ្វើឡើងដោយរដ្ឋមន្ត្រីក្រសួងមហាផ្ទៃ លោក Rauf Aregbesola ទៅកាន់ ក្រុមអ្នកកាសែតបាន
បញ្ជាក់ដែរថា មកដល់ពេលនេះសកម្មភាព តាមចាប់ខ្លួនអ្នកទោស នៅតែបន្តធ្វើនៅឡើយទូទាំងប្រទេស ។

ក្នុងរយៈពេលប៉ុន្មាន ខែចុងក្រោយនេះ ហេតុការណ៍បាញ់ប្រហារគ្នា នៅក្នុងប្រទេសបានកើនឡើងខុស ប្រក្រតីដោយក្នុងនោះរួមមានទាំង
ការវាយប្រហារទៅលទីតាំង សន្តិសុខក្រុមប៉ូលីស ព្រមទាំងមជ្ឈមណ្ឌលឃុំឃាំងខ្លួនផងដែរ ៕

ប្រែសម្រួល៖ស៊ុនលី

To Top