ព័ត៌មានអន្តរជាតិ

អ្នកទោសជិត ៧០នាក់ស្លាប់ ក្នុងហេតុការណ៍ប៉ះទង្គិចគ្នា រវាងក្រុមជួញដូរគ្រឿងញៀន អន្តរជាតិ និងក្រុមជួញដូរគ្រឿងញៀន ល្បីឈ្មោះ ក្នុងប្រទេស អេក្វាឌ័រ

បរទេស ៖ អ្នកទោសយ៉ាងតិច៦៨នាក់ នៅក្នុងប្រទេសអេក្វាឌ័រ បានស្លាប់ កាលពីចុងសប្តាហ៍ នៅក្នុងការប៉ះទង្គិចគ្នា យ៉ាងសាហាវ រវាងសមាជិក ក្រុមជួញដូរគ្រឿងញៀ នអន្តរជាតិ ដូចជាក្រុមជួញដូរគ្រឿងញៀន Sinaloa ដែលល្បីឈ្មោះ ដែលជាគូប្រជែងនឹងគ្នា។ អ្នកទោស 25 នាក់ផ្សេងទៀត បានរងរបួស ខណៈដែលអាជ្ញាធរបានធ្វើការ ដើម្បីគ្រប់គ្រងទីតាំងឡើងវិញ។

យោងតាមសារព័ត៌មាន Sputnik ចេញផ្សាយនៅថ្ងៃទី១៤ ខែវិច្ឆិកា ឆ្នាំ២០២១ បានឱ្យដឹងថា ការប៉ះទង្គិចគ្នា កាលពីចុងសប្តាហ៍ គឺបានចាប់ផ្តើម កាលពីល្ងាចថ្ងៃសុក្រ នៅឯគុក Litoral Penitentiary ក្នុងទីក្រុងឆ្នេរសមុទ្រ Guayaquil របស់ប្រទេសអេក្វាឌ័រ ។ ពន្ធនាគារដដែលនេះ ក៏ធ្លាប់កើតឡើងកុប្បកម្មមួយ បានកើតឡើងនៅដើមខែកញ្ញា ដែលបានសម្លាប់មនុស្ស ជាង ១០០ នាក់ ។

វីដេអូក្រាហ្វិចបង្ហាញពី សាកសពរាប់សិបនាក់ ត្រូវបានគេប្រមូលដាក់ជុំគ្នា ។

លោក Pablo Arosemena អភិបាលខេត្ត Guayas បានប្រាប់អ្នកសារព័ត៌មានថា អ្នកទោសត្រូវបានគេចោទប្រកាន់ថា បានប៉ុនប៉ងនៅចំណុចមួយដើម្បី “បំផ្ទុះ” ជញ្ជាំង ដើម្បីប្រឈមមុខនឹងក្រុមទំនើង ដែលជាគូប្រជែង ។ បន្ថែមពីនេះគេរាយការណ៍ថា កាំបិតត្រូវបានគេប្រើ ជាអាវុធក្នុងអំឡុង ពេលកុប្បកម្មនោះផងដែរ ។

អាជ្ញាធរបានរៀបរាប់លម្អិត កាលពីថ្ងៃសៅរ៍ថា គេបានចំណាយពេលភាគច្រើន សម្រាប់មន្រ្តី ដើម្បីស្តារសណ្តាប់ធ្នាប់ឡើង វិញនៅទីតាំងនេះ បន្ទាប់ពីជម្លោះចុងក្រោយ នៃការប្រយុទ្ធគ្នា ។ ការប៉ះទង្គិចគ្នានេះ ត្រូវបាន គេនិយាយថា កើតឡើងរវាងក្រុមក្មេងទំនើង ជាគូប្រជែង នៃក្រុមជួញដូរគ្រឿងញៀន អន្តរជាតិ ដូចជាក្រុមជួញដូរគ្រឿងញៀន Sinaloa ដែលល្បីឈ្មោះជាដើម៕
ប្រែសម្រួលៈ ណៃ តុលា


Warning: Attempt to read property "term_id" on false in /var/www/dap-news.com/htdocs/wp-content/themes/flex-mag/functions.php on line 999
To Top