ភ្នំពេញ៖ កម្ពុជាបន្តរកឃើញ អ្នកឆ្លងជំងឺកូវីដ១៩ថ្មី ចំនួន៥២នាក់ ទៀតតាមលទ្ធផលតេស្ត PCR ខណៈជាសះស្បើយ ចំនួន៥៥នាក់ និងស្លាប់ចំនួន៥នាក់ ដោយ៤នាក់ មិនបានចាក់វ៉ាក់សាំង។
ក្នុងនោះ ករណីឆ្លងសហគមន៍ ចំនួន៤៨នាក់ និងអ្នកដំណើរពីបរទេស ចំនួន៤នាក់។
គិតត្រឹមព្រឹក ថ្ងៃទី១៥ ខែវិច្ឆិកា ឆ្នាំ២០២១ កម្ពុជាមានអ្នកឆ្លងសរុបចំនួន ១១៩ ៥៨៨នាក់ អ្នកជាសះស្បើយ ចំនួន ១១៥ ៩៧៩នាក់ និងអ្នកស្លាប់ចំនួន ២ ៨៧២នាក់៕