ព័ត៌មានអន្តរជាតិ

មេដឹកនាំរុស្សី និងបារាំង ពិភាក្សាគ្នាលើបញ្ហាជនអន្តោប្រវេស និងបញ្ហានៅអ៊ុយក្រែន

មូស្គូ៖ ប្រធានាធិបតីរុស្សីលោក Vladimir Putin បានធ្វើការខលទូរស័ព្ទទៅកាន់ប្រធានាធិបតីបារាំងលោក Emmanuel Macron និងបានពិភាក្សាគ្នាទៅលើ
ប្រធានបទសំខាន់ៗមួយចំនួនដូចជា បញ្ហាជនអន្តោប្រវេសនៅ ព្រំដែនបេឡារូសនិងអ៊ឺរ៉ុបព្រមទាំងស្ថានភាព នៅអ៊ុយក្រែនផងដែរ។

យោងតាមការបញ្ជាក់ដោយវិមានក្រមឡាំងលោក Putin បានលើកឡើងថាការគ្រប់គ្រងជនអន្តោប្រវេសដោយកងកម្លាំង ការពារព្រំដែនប៉ូឡូញគឺពិតជាមានភាព ឃោរឃៅ
ពេកហើយហើយលោក Putin ក៏បានអះអាងដែរលោកបានពិភាក្សាបញ្ហានេះរួចរាល់ហើយជាមួយនឹងប្រធានាធិបតីនៃប្រទេសបេឡារូស Alexander Lukashenko ។

លើសពីនេះផងដែរមេដឹកនាំរុស្សីរូបនេះ ក៏បានធ្វើការស្នើសុំនិងអំពាវនាវឲ្យបេឡារូសនិងអ៊ឺរ៉ុបក្នុងការបើកកិច្ចចរចាគ្នា ដោយផ្ទាល់ផងដែរទៅលើបញ្ហាដែលកំពុងកើតឡើងទាំងនេះ។

ក្រៅពីនេះមេដឹកនាំទាំងពីរក៏បានធ្វើការ បង្ហាញជំហមិនពេញចិត្តដូចគ្នាផងដែរចំពោះកង្វះខាតនៃដំណើរការរៀបចំ ការដោះស្រាយជម្លោះនៅអ៊ុយក្រែន៕

ប្រែសម្រួល៖ស៊ុនលី

To Top